ចេញ​ស្បែកជើង​​គំរូ បំពាក់ Sensor អាច​តាមដានបម្លាស់ទី​និង​តាមដានសុខភាព

  • 2019-02-07 03:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ចាប់អារម្មណ៍​បំពាក់ Sensor ទៅ​កាន់​ស្បែកជើង​ត្រួត​ពិនិត្យ​សុខភាព និង​បម្លាស់ទី​មនុស្ស​ម្នាក់ៗ។​ នេះ​បើ​តាម​វេបសាយ CNBC។ 

ក្រុមហ៊ុន Verily បាន​បង្ហាញ​គំរូ​រចនា​ក្នុង​កិច្ច​ប្រជុំ​ជា​ឯកជន​ជាច្រើន គោលបំណង​ទាក់ទាញ​ដៃគូ​ផលិត​ស្បែកជើង​ច្នៃ​គំនិត​នេះ​ឲ្យ​ចេញ​ជា​រូបរាង​។ នេះ​បើ​តាម​មនុស្ស​ស្និទ្ធ​នឹង​គម្រោង​នេះ​បង្ហាញ​ក្នុង​របាយការណ៍​។​ Verily ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alphabet ដែល​គ្រប់​គ្នា​ស្គាល់​ជា​ក្រុមហ៊ុន​មេ​របស់ Google។ 

ក្រៅ​ពី​គម្រោង​ស្បែកជើង​នេះ ក្រុមហ៊ុន​កូន​ផ្ដោត​លើ​បញ្ហា​សុខភាព​នេះ ក៏​មាន​គម្រោង Hardware មួយ​ចំនួន​ដែរ រួម​មាន​កញ្ចក់​បិទ​នឹង​ភ្នែក​ឆ្លាត​វៃ និង​ឧបករណ៍​ទប់​លំនឹង​ពេល​ទទួល​ទាន​អាហារ (Liftware) ដែល​អាច​ឲ្យ​មនុស្ស​ពិបាក​គ្រប់គ្រង​ដៃ​អាច​បរិភោគ​អាហារ​ដោយ​ទុក​ចិត្ត​។​

នៅ​ខែ​មករា ក្រុមហ៊ុន​ទទួល​បាន​មូលនិធិ​ប្រមាណ ១ប៊ីលាន​ដុល្លារ ពី​ក្រុមហ៊ុន​វិនិយោគ​បច្ចេកវិទ្យា Silver Lake។ ខណៈ​ពេល​នោះ​មិន​មាន​ព័ត៌មាន​លម្អិត​ពី​ការ​ប្រើប្រាស់​ថវិកា​សម្រាប់​អ្វី​ទេ ថ្វី​បើ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Verily លោក Andrew Conrad លើក​ឡើង​ថា​ធ្វើ​ការ​ពង្រីក​យុទ្ធសាស្ត្រ​ផ្ដោត​លើ​តំបន់​ជា​ច្រើន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន