​ម្ចាស់ iPhone 5s ដល់ 6s Plus នឹង​អស់​ឱកាសអាប់ដេតឡើង iOS 13

  • 2019-02-04 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple តែងតែ​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន ​អំឡុងថ្ងៃ​ប្រកាស​ផលិតផលតួ​ឯក​ប្រចាំ​ឆ្នាំ​ក្នុង​ខែ​កញ្ញា។ ដោយ​ឆ្នាំ ២០១៩ នេះ​ក៏​ដូច​គ្នា ក្រុមហ៊ុន​របស់​លោក Tim Cook រំពឹង​នឹង​ចេញ​ផ្សាយ iOS 13 ​ជាមួយ iPhone ឬ iPad ស៊េរី​ថ្មី​ណា​មួយ។

យ៉ាងណាមិញ​យោង​តាម​របាយការណ៍​ពី The Verifier របស់​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​ជំនាន់​ថ្មី​នៃ iOS 13 ​នឹង​មិន​គាំទ្រ​ឧបករណ៍​ដែល​ចេញ​ផ្សាយ​មុន​ឆ្នាំ ២០១៦ ឡើយ​ពោល​គឺ iPhone 5s, iPhone 6 ដល់​ត្រកូល iPhone 6s Plus ​ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មីនោះទេ។

ទៅ​មើល​ត្រកូល iPad ដោយ​ចាប់​ពី iPad Mini 2/3/4 និង iPad Air/Air 2 ក៏​មិន​គាំទ្រ iOS 13 ដូច​គ្នា។ ប្រសិន​ណា​របាយការណ៍​នេះ​ពិត​ប្រាកដ នោះ​ម្ចាស់​ឧបករណ៍​ដូច​បាន​បញ្ជាក់​ខាង​លើ​នឹង​ត្រូវ​ទើរ​ជាប់​ត្រឹម iOS 12 រាប់​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់។ លទ្ធផល​ច្បាស់ការ​នឹង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ WWDC ​ប្រចាំ​ឆ្នាំ ២០១៩ ដែល​រំពឹង​ប្រព្រឹត្តិ​ទៅ​នា​ខែ​មិថុនា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា