លោកប៉ា ចន្ទរឿន សរសេរ​សៀវភៅ​ដើម្បី​ព្យាបាល​ជំងឺ​សង្គម (មានវីដេអូ)

  • 2019-02-04 07:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកប៉ា ចន្ទរឿន បើ​គិត​ទៅ តាំងពីលោកចាប់ផ្ដើមថ្នាក់ឧត្តមសិក្សានាឆ្នាំ១៩៩៧ មក​ទល់​ពេល​នេះ មានរយៈពេលជាង២០ឆ្នាំហើយ។ លោក​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អូស្ត្រាលី​ផ្នែក​ទស្សនវិជ្ជា និងធ្វើការនៅទីនោះ៨ឆ្នាំ ហើយត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញនៅពាក់កណ្ដាលឆ្នាំ២០១៦។ លោក​ធ្វើ​ជា​សាស្ត្រាចារ្យ អ្នក​ប្រឹក្សា​យោបល់ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ទស្សនវិជ្ជា និង​សីលធម៌​។

លោកប៉ា ចន្ទរឿន

លោក​ចន្ទរឿន​ សរសេរ​សៀវភៅ​ប្រកប​ដោយ​ក្ដី​សង្ឃឹម​ថា នឹង​ជួយ​កែប្រែ​អាកប្បកិរិយា​មិន​ល្អ​របស់​មនុស្ស​ខ្មែរ​បច្ចុប្បន្ន​ឲ្យ​ប្រសើរ​ឡើង​ និង​ជួយ​ឲ្យ​មនុស្ស​មាន​ការ​គិត​ពិចារណា​បាន​ជ្រៅជ្រះ និង​វែង​ឆ្ងាយ​។ ព្រោះ​លោក​យល់​ថា សីលធម៌​សង្គម និង​ផ្នត់​គំនិត​របស់​ប្រជាជន ជា​ចំណែក​សំខាន់​ដែល​ផ្ដល់​នូវ​សេចក្ដី​ថ្លៃថ្នូរ​ពិតប្រាកដ និង​ការ​អភិវឌ្ឍ​។

តាម​ពិត​ទៅ​លោក​ជា​កូន​កសិករ​មក​ពី​ខេត្ត​កំពង់ឆ្នាំង ដែល​ស្រលាញ់​ការសិក្សា​ស្រាវជ្រាវ ដូច​ជា​ក្រុម​គ្រួសារ​លោក​ដែរ​។ ឪពុក​ម្ដាយ​លោក តែង​ជំរុញ​លោក និង​បងប្អូន​លោក​ទាំង​៦​នាក់​ទៀត​ឲ្យ​រៀន​បាន​ខ្ពង់​ខ្ពស់​គ្រប់​ៗ​គ្នា។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖​ ឈិត ធារ៉ាត់