OPPO R17 Pro ថត​យប់​ច្បាស់​ចែស មិន​ទាន់​សាក​ តិច​ថា​ស្ដាយ!

  • 2019-02-04 08:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​R17 Pro ជា​ប្រភេទ​ទូរសព្ទ​របស់ OPPO ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ភាព​ស្រស់​បំព្រង​ ជា​ពិសេស​ថត​រូបភាព​ពេល​រាត្រី បាន​យ៉ាង​ច្បាស់​ល្អ មិន​ព្រិល មិន​ស្រអាប់​ និង​ មាន​ពណ៌​ធម្មជាតិ​យ៉ាង​ត្រជាក់​ភ្នែក។

OPPO ​R17 Pro ​មាន​ពាក្យ​ស្លោក​ថា (Seize The Night) ​មិន​ចាញ់​កាមេរ៉ា Professional ប៉ុន្មាន​ទេ​ ដោយ​វា​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ពេល​ថត​រូប​ពេល​រាត្រី។

​វា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈាន​មុខ​ ដោយ​បំពាក់​មក​ជាមួយ​នូវ​កាមេរ៉ា​ក្រោយ​បី​គ្រាប់ ដែល​កាមេរ៉ា​ទី​១ គឺ​ជា​ប្រភេទ​កាមេរ៉ា​មេ​មាន​ទំហំ 12 មេហ្កាភិគសែល និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​នៃ​កម្រិត​ពន្លឺ​ពី F1.5/F2.4។ កាមេរ៉ា​ទី២ ជា​ប្រភេទ Depth Sensor ទំហំ 20 MP និង​កាមេរ៉ា​ទី៣ ជា​ប្រភេទ​កាមេរ៉ា Time of Flight។

​ជាង​នេះ​ទៅ​ទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS អម​មក​ជាមួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើ​ឱ្យ​ការ​ថត​រូប​នៅ​ពេល​យប់​របស់​អ្នក​កាន់​តែ​ច្បាស់ ហើយ​ពណ៌​នៃ​រូបភាព​ក៏​កាន់​តែ​ស្រស់​បំព្រង និងRAM ទំហំ 8GB ព្រម​ទាំង​មាន​មេម៉ូរី​ទំហំ 128GB ថែម​ទៀត​ផង។

លើស​ពី​នេះ វា​ក៏​ពិត​ជា​ជម្រើស​ល្អ​សម្រាប់​យុវវ័យ និង​មនុស្ស​សម័យ​ថ្មី​ស៊ី​វិល័យ​ ចូលចិត្ត​ថត​រូប​ពេល​យប់​ស្អាតៗ ច្បាស់ មិន​ងងឹត និង​មាន​ពណ៌​ល្អ ជាពិសេស​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ​និង​លក្ខណៈ​មិត្តភាព​ចាំបាច់​ណាស់​ ត្រូវ​តែ​មាន​ការ​ថត​រូបភាព​ទុក​ជា​​អនុស្សាវរីយ៍​ជាក់​ជា​មិន​ខាន ដើម្បី​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នានា​លើ Facebook ឬ Instagram ជាដើម។

ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ការ​ផ្តិត​យក​រូបភាព​នា​ពេល​យប់​នោះ​ កុំ​ស្ទាក់​​ស្ទើរ​អី ម៉ូដែល R17 Pro ​ដែល​មាន​តម្លៃ ៦៩៩ ដុល្លារ នេះ​អាច​បំពេញ​តម្រូវការ​របស់​អ្នក​បាន​យ៉ាង​ល្អ​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ រក្សា