Mekong Tigers បោះ​បង់​ការ​ប្រកួត​ រីឯ​ Davies Paints ឈ្នះ​​នៅ​នាទី​ចុង​ក្រោយ

  • 2014-11-17 16:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់​បោះ​ជាតិ​ឆ្នាំ​២០១៤​ វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៅវិមាន​​ពហុ​កីឡដ្ឋាន​​ជាតិ​កាល​ពី​ម្សិល​មិញ​នេះ​ ​គូ​ទី​១​ ក្រុម​ Pate 310 ទទួល​បាន​ជ័យ​ជម្នះ​ក្រោយ​ក្រុម​ Mekong Tigers បាន​បោះ​បង់​ចោល​ការ​ប្រកួត​នៅ​ប៉ុន្មាន​នាទីចុង​ក្រោយ​ ស្រប​ពេល​ដែល​គូ​បន្ទាប់​ក្រុម​ Davies Paints ទទួល​បាន​​ជ័យ​ជម្នះ​លើ​ Emperors នៅ​នាទី​ចុង​ក្រោយ​ដូច​គ្នា។

 

គូ​បើក​ឆាក​ដំបូង​ក្រុម​ Mekong Tigers និង​​ Pate 310 បាន​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ ហើយ​មាន​ពិន្ទុ​ប្រដេញ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ប្រកៀកប្រកិត​គ្នា​ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​ Mekong Tigers មិន​ពេញ​ចិត្ត​ ហើយ​សម្រេច​ចិត្ដ​ដើរ​ចេញ​ពី​ទីលាន​ ដូច្នេះ​លោក​អាជ្ញាកណ្ដាល​ក៏​សម្រេច​ផ្ដល់​ជ័យ​ជម្នះ​ដល់​ក្រុម​ Pate 310 តែ​ម្ដង។

 

គូ​ទី​២ នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​ ក្រុម​ Davies Paints បាន​ព្យាយាម​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ រហូត​ដល់​វិនាទី​ចុង​ក្រោយ​ ហើយ​នៅ​ទី​បំផុត​គេ​ក៏​ទទួល​បាន​ជ័យ​​ជម្នះ​លើ​ក្រុម​ Emperors ក្នុង​លទ្ធផល​ប្រផុតប្រផើយ​ ៦៩-៦៤។

 

យ៉ាងណាក្ដី​ ក្រុម​ដែល​ចាញ់​នៅ​ប្រកួត​នេះ​មិន​ទាន់​អស់​ឱកាស​នោះ​ទេ​ ពីព្រោះ​គេ​អាច​មាន​ឱកាស​ឡើង​វិញ​ ប្រសិន​បើ​អាច​វាយ​បក​យក​ឈ្នះ​នៅ​ប្រកួត​ទី២។

Mekong Tigers vs Pate 310

អត្ថបទ៖ អៀង សូទ្រី