Davies Paints ឬ​ Pate 310 ជា​ជើង​ឯកលីក​បាល់បោះ​ល្ងាច​នេះ? Davies Paints ឬ​ Pate 310 ជា​ជើង​ឯកលីក​បាល់បោះ​ល្ងាច​នេះ?
  • 2014-12-06 12:31:50

ការ​ប្រកួត​លីក​បាល់​បោះ​ជ្រើស​រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ប្រកួយត​ប្រជែង​ក្នុង​វគ្គ​កវិល​ជុំ​សន្សំ​ពិន្ទុ​​អស់​ជា​ច្រើន​សប្ដាហ៍​ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួច​មក។ ក្រុម​ពីរ​ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​យក​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៤​នេះ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ Davies Paints ដែល​នឹង​ត្រូវ​តតាំង​ជាមួយ​នឹង​ក្រុម​ Pate 310 លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ នា​រសៀល​​ថ្ងៃ​សៅរ៍​ ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​នេះ​ វេលា​ម៉ោង​ ២​រសៀល។