លីក​បាល់បោះ​កម្ពុជា សប្ដាហ៍​នេះ​មាន ៤ ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ

  • 2015-04-03 18:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់បោះ​​រដូវកាល​ថ្មី Angkor Beer Basketball League 2015  លើក​ទី៣ ឆ្នាំ ២០១៥ បាន​ឈាន​ដល់​សប្ដាហ៍​ប្រកួត​ទី៣ ​របស់​ខ្លួន ដោយ​មាន ៤ ប្រកួត សម្រាប់​ថ្ងៃ​ចុងសប្ដាហ៍​ដើម​ខែ​មេសា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

 

សម្រាប់​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី ៤ ខែ មេសា ស្អែក​នេះ​មាន៖

ប្រកួត​ទី១៖ ក្រុម SOHO Phnom Penh ជួប​ ក្រុម CCPL Warriors (វេលា​ម៉ោង ២ រសៀល) ប្រកួត​ទី២៖ ក្រុម Extra Joss Fighters ជួប Davies Megacryl (វេលា​ម៉ោង ៤ ល្ងាច)

សម្រាប់​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ទី ៥ ខែ មេសា មាន៖

ប្រកួត​ទី១៖ ក្រុម Magellan Knights ជួប TCT Rock (វេលា​ម៉ោង ២ រសៀល) ប្រកួត​ទី២៖ ក្រុម Woods' Peppermint Lozenges ជួប Mekong Tigers (ម៉ោង ៤ ល្ងាច)

 

តារាង​ចំណាត់​ថ្នាក់​បណ្ដោះអាសន្ន

 
 

លីក​បាល់បោះ​​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន ១១ ផ្សេង​គ្នា ដោយ​ចាប់​​ប្រកួត​ពី​ថ្ងៃ​ទី ២១ ខែ មីនា ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​ពហុកីឡដ្ឋាន​ជាតិ រៀងរាល់​ចុង​សប្ដាហ៍  ព្រម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី។ សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដាយ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដាយប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដាយ​សំរឹទ្ធ១៥ គ្រឿង៕

 

អត្ថបទ៖ ម៉ឺន រស្មី