លទ្ធផល​លីក​បាល់បោះ​​រដូវកាល​ថ្មី​សប្ដាហ៍​ដំបូង

  • 2015-03-23 23:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់បោះ​​រដូវកាល​ថ្មី Angkor Beer Basketball League 2015  លើក​ទី៣ ឆ្នាំ ២០១៥ បាន​ចាប់​ដំណើរការ​​ប្រកួត​សប្ដាហ៍​របស់​ខ្លួន​ដំបូង​ហើយ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​មាន ៣ ប្រកួត ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 
 

សកម្មភាព​នាពេល​ប្រកួត​ កន្លង​មក (រូបតំណាង)

 

ដំបូង​ឡើយ​មាន​ក្រុម​ចុះ​ឈ្មោះ​ចំនួន ១២ ចូលរួម​ប្រកួត​ប្រជែង​នេះ ប៉ុន្ដែ​ឥឡូវ​នៅ​សល់​តែ ១១ ក្រុម​ប៉ុណ្ណោះ។ បើ​តាម​ការ​អះអាង​របស់​លោក អ៊ុង ខែននិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់បោះ មូលហេតុ​ដែល​នៅ​សល់​តែ ១១ ក្រុម​ព្រោះ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​សម្រេច​លុប​ឈ្មោះ​ក្រុម​មួយ​​ចោល​ដោយ​សារ​ខ្វះ​ខាត​ឯកសារ។  

សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដៃ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដៃ​ប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដៃ​សំរឹទ្ធ១៥ គ្រឿង​។

 

ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ មីនា ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​ពហុកីឡដ្ឋាន​ជាតិ រៀងរាល់​ចុង​សប្ដាហ៍  ព្រម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី។

 

សម្រាប់​លទ្ធផល​ប្រកួត​ ៣ គូ​កន្លង​មក​មាន៖

  • ក្រុម Woods' Peppermint Lozenges ៥៣ - ៧៥ ក្រុម Pate Phnom Penh 310
  • ក្រុម TCT Rock ៥១ - ៦៣ ក្រុម CCPL Warriors
  • ក្រុម NSK Dream ៥៩ - ៦៧ ក្រុម Mekong Tigers

     

  អត្ថបទ៖ ម៉ឺន រស្មី
អត្ថបទពេញនិយម