លេខ​បី​បាល់​បោះ​ជាតិ​២០១៤​ បាន​ទៅ​លើ​ Mekong Tigers

  • 2014-12-06 19:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​បី​រវាង​ក្រុម​ Mekong Tigers និង​ Davies Paints នៅ​ព្រឹក​នេះ​បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​​លទ្ធផល​ក្រុម​ Mekong Tigers ដណ្ដើម​យក​បាន​ចំណាត់​ថ្នាក់​លេខ​បី​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ Emperors ដោយ​ពិន្ទុ​ ៦៨​ ទល់​នឹង​ ៥៧​ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ​ពិត​ជា​តា​ន​តឹង​ខ្លាំង​ ដោយ​នៅ​បញ្ចប់​តង់​ទី​១​ និង​តង់​ទី​២​ ក្រុម​ Emperors ជា​អ្នក​នាំ​មុខ​ ប៉ុន្តែ​ចូល​ដល់​តង់​ទី​៣​ និង​តង់​ទី​៤​ ក្រុម​ Mekong Tigers ធ្វើ​បាន​​យ់ាង​ល្អ​រហូត​អាច​វាយ​បក​យក​ឈ្នះ​ដាច់​ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី​នេះ។

 

ដោយ​ឡែក​ ម៉ោង​២​រសៀល​នេះ​​ ក្រុម​ Davies Paints នឹង​ត្រូវ​ប្រជែង​យក​ជើង​ឯក​ជាមួយ​នឹង​ក្រុម​ Pate 310៕

 

អត្ថបទថ្មី