Davies Paints ឬ​ Pate 310 ជា​ជើង​ឯកលីក​បាល់បោះ​ល្ងាច​នេះ?

  • 2014-12-06 12:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីក​បាល់​បោះ​ជ្រើស​រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ប្រកួយត​ប្រជែង​ក្នុង​វគ្គ​កវិល​ជុំ​សន្សំ​ពិន្ទុ​​អស់​ជា​ច្រើន​សប្ដាហ៍​ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួច​មក។ ក្រុម​ពីរ​ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​យក​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៤​នេះ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ Davies Paints ដែល​នឹង​ត្រូវ​តតាំង​ជាមួយ​នឹង​ក្រុម​ Pate 310 លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ នា​រសៀល​​ថ្ងៃ​សៅរ៍​ ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​នេះ​ វេលា​ម៉ោង​ ២​រសៀល។

 

Davies Paints និង Pate 310 កាល​ពី​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ

 

កាល​ពី​ប្រកួត​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ក្រុម​ Pate 310 បាន​បំបាក់​ក្រុម​ Mekong Tigers ទាំង​ពីរ​ជើង​ ដោយ​​ក្នុង​ជើង​ទី​១​ ក្រុម​ Mekong Tigers បាន​បោះ​បង់​ការ​ប្រកួត​នៅ​នាទី​ចុង​ក្រោយ​ ហើយ​ក្រុម​នេះ​នៅ​បន្ត​ចាញ់​នៅ​ប្រកួត​ទី​២​ទៀត។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក្រុម​ Davies Paints បាន​យក​ឈ្នះ​លើ​ក្រុម​ Emperors ទាំង​លំបាក​ បន្ទាប់​ពី​ត្រូវ​ប្រយុទ្ធ​គ្នា​ចំនួន​បី​ប្រកួត​រួច​មក​ ដោយ​នៅ​ប្រកួត​ទី​១​ Davies Paints  ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​ ប៉ុន្តែ​នៅ​ប្រកួត​ទី​២​ Emperors បាន​វាយ​បក​យក​ឈ្នះ​វិញ​ មុន​ពេល​ដែល​ Davies Paints បាន​វាយ​បក​យក​ឈ្នះ​ដាច់​នៅ​ប្រកួត​ទី​៣។

 

ដោយ​ឡែក​ ក្រុម​ Mekong Tigers និង​ក្រុម​ Emperors នៅ​សល់​ឱកាស​មួយ​ប៉ុណ្ណោះ​គឺ​ការ​ប្រជែង​យក​តំណែង​លេខ​បី​ ហើយ​ក្រុម​ដែល​ចាញ់​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្ដង។ គូ​នេះ​នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​វេលា​ម៉ោង​ ៩​:៣០​ នាទី​​ ព្រឹក​ថ្ងៃ​សៅរ៍​ ចុង​សប្ដាហ៍​នេះ​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា៕

 

អត្ថបទ៖ អៀង សូទ្រី