បញ្ហា​ ២ ធ្វើ​ឲ្យ​អ្នក​លេង​ហ្គេម PUBG និង FORTNITE មួម៉ៅ​បំផុត

  • 2019-02-07 05:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លេង​ហ្គេម​លើ​ទូរសព្ទ តាម​រយៈ​អនឡាញ កំពុង​​ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ នៅ​ពេល​ដែល​ពួក​គេ​ទំនេរ​ពី​ការងារ ឬ ពី​ការ​សិក្សា។ ជាក់​ស្ដែង​​ PUBG និង FORTNITE គឺ​ជា​ប្រភេទ​ហ្គេម​កំពុង​ពេញ​និយម​មួយ ដែល​អាច​លេង​បាន​គ្នា​ច្រើន អាច​សន្ទនា​គ្នា​បា​ន អាច​បង្កើត​ក្រុម អាច​បង្កើត​ឈ្មោះ​ក្រៅ​ជាដើម។

ជា​ទូទៅ​អ្នក​លេង​ហ្គេម​ទាំងអស់ តែង​តែ​មាន​អារម្មណ៍​មួរ​ម៉ៅ និង មិន​សប្បាយ​ចិត្ត​​ពេល​ដែល​កំពុង​លេង​ហ្គេម ស្រាប់​តែ​មាន​ទូរសព្ទ​ហៅ​ចូល ឬ ទូរសព្ទ​អស់​ថ្ម​ ហើយ​ត្រូវ​សាក​ថ្ម​យូរ។ពេល​ខ្លះ​​ត្រូវ​អង្គុយ​លេង​ហ្គេម​បណ្ដើរ សាក​ថ្ម​ទូរសព្ទ​ជាប់​ជញ្ជាំង​មាន​ព្រីភ្លើង​បណ្ដើរ និង ពេល​ខ្លះ​ទៀត​ត្រូវ​មាន​ដុំ Power Bank ដាក់​ជាប់​ខ្លួន​​រហូត ដើម្បី​បាន​លេង​ហ្គេម​បន្ត។

​ទូរសព្ទ​ស៊េរី​ថ្មី​ OPPO ម៉ូដែល F9 មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ធានា​សុវត្ថិភាព​ពេល​សាក​ថ្ម និង សាក​ថ្ម​បាន​លឿន​ជាង ៤ ដង​ខុស​ពី​ប្រភេទ​ទូរសព្ទ​ទូទៅ។ ដូច​នេះ​បញ្ហា​សាក​​ថ្ម​​យូរ​នឹង​មិន​មែន​ជា​ឧបសគ្គ​ ​សម្រាប់​​​​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ប្រភេទ​អនឡាញ​ឡើយ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា ​នេះ​ជា​​ការ​លើក​ទឹកចិត្ត​លោក​អ្នក​ឲ្យ​ចូលរួម​លេង​​ហ្គេម​គ្រប់​ពេល​វេលា​នោះ​ទេ ​អ្នក​អាច​លេង​កម្សាន្ត​បាន រាល់​ពេល​សម្រាក​ពី​ការងារ និង ការ​សិក្សា​ដើម្បី​បង្ក​បរិយាកាស​រីករាយ និង បង្កើន​មិត្តភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ៕

ព័ត៌មាន​​បន្ថែម​អំពី OPPO F9 ​អាច​ចូល​ទៅ​កាន់ Page Facebook របស់ OPPO ៖ https://​www​.facebook​.com/​OPPOCAMBODIA/​៕

ចុចអាន៖

អត្ថបទ៖ សុខហេង