ចេញស្ពតផ្សព្វផ្សាយថ្មី Vivo ឆ្លៀតអួតបង្ហាញរូបរាងស្មាតហ្វូន V15 និង V15 Pro
- 2019-02-11 10:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញស្ពតផ្សព្វផ្សាយថ្មី Vivo ឆ្លៀតអួតបង្ហាញរូបរាងស្មាតហ្វូន V15 និង V15 Pro
ចន្លោះមិនឃើញ
គ្រប់គ្នាបានទន្ទឹងរង់ចាំមើលរូបរាងពិតប្រាកដនៃស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Vivo ដែលល្ហិចល្ហៀងមានបំពាក់កាមេរ៉ាមុខប្រភេទ Pop-Up។ ថ្មីៗនេះចម្លើយក៏បានផ្តល់យ៉ាងជាក់ច្បាស់តាមរយៈស្ពតផ្សព្វផ្សាយរបស់គណនី Vivo India លើបណ្តាញសង្គម Twitter។
ម៉ូឌែលឆ្នាំ ២០១៩ នៃក្រុមហ៊ុនយក្សប្រទេសចិនបានផ្តោតសំខាន់លើផ្នែកកាមេរ៉ាជាធំ ដោយខាងមុខអាចថត Selfie ជាមួយកាមេរ៉ាផុសប្រភេទ Pop-Up ទំហំ 32MP ខណៈខាងក្រោយ ៣ គ្រាប់ជាមួយ Sensor ទំហំ ៤៨ លាន Quad Pixel អាចផ្តិតយករូបភាពក្នុងកម្រិតកាន់តែប្រសើរជាងមុន។
All attention on the world's first 32MP Pop-up Selfie Camera of #VivoV15Pro. Popping on 20th February. #GoPop pic.twitter.com/H1qpyeZ116
— Vivo India (@Vivo_India) February 7, 2019
Suprised? Get ready for super low-light clicks on the all-new #VivoV15Pro Triple Rear Camera with 48 million Quad Pixel Sensors. #GoPop pic.twitter.com/f8aw6HkyY8
— Vivo India (@Vivo_India) February 8, 2019
អមការរចនាអេក្រង់គ្មានស្នាមឆក ពេញផ្ទៃសងខាង ដូចកាន់កញ្ចក់នៅនឹងដៃពោលគឺជាភាពស៊ីវិល័យមួយសម្រាប់ស្មាតហ្វូនជំនាន់ក្រោយក្នុងឆ្នាំនេះ។ ចំពោះតម្លៃយើងនឹងអុតមើលទាំងអស់គ្នា ក្នុងថ្ងៃប្រកាសបង្ហាញខ្លួនផ្លូវការដែល Vivo នឹងធ្វើឡើងអំឡុងថ្ងៃទី ២០ កុម្ភៈ ខាងមុខ។
+លក្ខណៈសម្បត្តិម៉ាស៊ីន Vivo V15 Pro អាចនឹងមានដូចខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
កម្មវិធីថ្មីអាចឲ្យវីដេអូពី GoPro Fusion បង្ហាញទិដ្ឋភាព Google Street View បាន
៣ ឆ្នាំទើបម្ចាស់ iPhone ប្ដូរទូរសព្ទម្ដង Apple កាន់តែវីវរហើយ