ទៅហត់ទន្ទេញអី! លើក​ទូរសព្ទថត​ស្កេន​ភ្លាម ដឹង​ផលិតផល​នោះ​ចេញ​ពី​ប្រទេស​ណា​ភ្លែត

  • 2019-02-11 02:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិត​ណាស់​នៅ​ផ្នែក​ខ្នង​ខាងក្រោយ​ផលិតផល​ឬ​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ អ្នក​រមែង​ឃើញ​ទីតាំង​ Barcode ​ងាយ​ស្រួល​សម្រាប់​សម្គាល់ តើ​វា​ជា​ផលិតផល​ចេញ​ពី​ប្រទេស​ណា? ខ្លះ​ត្រូវ​ព្យាយាម​ចងចាំ​ឬ​កត់​ចំណាំ​ពី​កូដ​សម្គាល់​នៃ​ប្រទេស​នីមួយៗ ​ជៀសវាង​ទិញ​ប៉ះ​ផលិតផល​ក្នុង​តំបន់​ដែល​ខ្លួន​មិន​ចង់​បាន។

យ៉ាងណាមិញ​សម្រាប់​ម្ចាស់​ស្មាតហ្វូនគ្រប់រូប Sabay ណែនាំ​ឲ្យ​ប្រើប្រាស់​កម្មវិធី​សាមញ្ញ​មួយ​ឲ្យ​ឈ្មោះ​ថា Made in – Barcode Scanner អាច​ទាញ​យក​បាន​ឥត​គិត​ថ្លៃ​ទាំង​លើ iOS | Android។ ចំណុច​សំខាន់​នៃ​កម្មវិធី​នេះ ផ្តល់​ឲ្យ​អ្នក​ប្រើ​អាច​យក​ស្មាតហ្វូន​បើក​ស្កេន​ដោយ​ផ្ទាល់​រាល់​គ្រប់​ប្រភេទ Barcode នៃ​ផលិតផល​ទាំង​អស់ នោះ​នឹង​ផ្តល់​ចម្លើយ​វិញ​ភ្លាម តើ​ជា​ផលិតផល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ណា?

+វិធី​ប្រើប្រាស់​កម្មវិធី Made in – Barcode Scanner:

  • បើក​ចូល​កម្មវិធី អ្នក​អាច​ស្កេន​តាម​រយៈ​កាមេរ៉ា​ដោយ​ផ្ទាល់​ឬ​វាយ​លេខ Barcode ចេញ​ពី​ផលិតផល (ករណី​នៅ​ទី​ងងឹត អាច​បើក Flash)
  • ចម្លើយ​នឹង​បង្ហាញ (ឧទាហរណ៍: ជា​ផលិតផល​មាន​ប្រភព​ចេញ​ពី​ប្រទេស​កម្ពុជា)។

អត្ថបទ៖ កៅ រក្សា