គួរឲ្យភ្ញាក់ផ្អើល! ស្លាប់យ៉ាងហោច ២នាក់របួសជាង ៥០នាក់ ក្រោយរថយន្ដបុកតគ្នាជាង ១០០គ្រឿង (មានវីដេអូ)
- 2019-02-11 01:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យភ្ញាក់ផ្អើល! ស្លាប់យ៉ាងហោច ២នាក់របួសជាង ៥០នាក់ ក្រោយរថយន្ដបុកតគ្នាជាង ១០០គ្រឿង (មានវីដេអូ)
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ មនុស្សពីរនាក់បានស្លាប់និងជាង ៥០នាក់ផ្សេងទៀតរងរបួសក្រោយគ្រោះថ្នាក់ចរាចរមួយដែលបង្កឡើងដោយរថយន្ដជាង ១០០គ្រឿងបុកតកន្ទុយគ្នាក្នុងប្រទេសចិន។
យោងតាមសារព័ត៌មានរដ្ឋចិន CGTN ឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៨ល្ងាច (ម៉ោងក្នុងតំបន់) នៅលើផ្លូវល្បឿនលឿន Sinan-Jianhe និង Jiangkou-Weng'an នៅក្នុងខេត្ត Guizhou។ ហេតុការណ៍នេះ បានកើតឡើងដោយសារស្ថានភាពផ្លូវមានភាពរអិលខ្លាំងក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងសីតុណ្ហភាពធ្លាក់ចុះរួមទាំងមានធ្លាក់ព្រិល និងទឹកកកផងដែរ។ យ៉ាងណាមិញ រដ្ឋបាលឧតុនិយមចិន បានដាក់បម្រាមពណ៌លឿងនៅលើផ្លូវដែលមានទឹកកក។
ក្នុងចំណោមជនរងគ្រោះទាំងអស់ ក្នុងនោះមានមនុស្ស ១០នាក់រងរបួសធ្ងន់ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខណៈដែលចរាចរនៅលើផ្លូវត្រូវបានបើកឡើងវិញ៕
សូមទស្សនាវីដេអូខាងក្រោម ៖
Two killed, over 50 injured in SW #China expressway pileup https://t.co/el5Beq05ud pic.twitter.com/diL35mwL5T
— CGTN (@CGTNOfficial) February 10, 2019