មកមើលគេសាក Pruis ២០១៩ ប៉ុង២ លើទឹកកកមើលខ្លាំងយ៉ាងណាដែរ?
- 2019-02-11 03:21:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលគេសាក Pruis ២០១៩ ប៉ុង២ លើទឹកកកមើលខ្លាំងយ៉ាងណាដែរ?
ចន្លោះមិនឃើញ
Toyota Prius ជារថយន្តតួទាប ដែលអតិថិជនភាគច្រើនពិបាកក្នុងការជ្រើសយកវា នៅពេលដែលគេរសនៅក្នុងតំបន់ដែលមានព្រិលធ្លាក់ច្រើន ព្រោះបើកម្រាស់ព្រិលកើនឡើងនោះ រថយន្តតួទាប Hatchback ដូច Toyota Prius នេះ ពិបាកនឹងធ្វើដំណើរក្នុងស្ថានភាពបែបនោះណាស់។
យ៉ាងណាមិញ កាលពីឆ្នាំទៅ Toyota បានបញ្ចេញរថយន្តម៉ូដែល Prius ស៊េរីថ្មីដែលមានមុខងើបឡើងជាងមុន ហើយក៏បានបន្ថែមប៉ុងមួយទៀតសម្រាប់ឲ្យ Prius ថ្មីនេះ អាចបើកបរបានកង់ទាំង ៤ បានផងដែរ ដោយវានឹងប្រើម៉ូទ័រអគ្គិសនីអូសកង់ទាំងមុខទាំងក្រោយ តាមស្ថានភាពជាក់ស្ដែង ដែលវាអាចដំណើរការបានរហូតដល់ល្បឿនរថយន្តកើនដល់ ៦៩ គ.ម/ម៉ ឯណោះ។
លើសពីនេះទៅទៀត Prius AWD-e (All Wheels Drive – Electric) នេះ បានបន្ថែមប្រព័ន្ធជួយរក្សាលំនឹងរថយន្ត ទប់ទល់នឹងភាពរអិលបានយ៉ាងមានប្រសិទ្ធភាព បូករួមជាមួយអាគុយ នីកែល ប្រភេទថ្មី ដែលដំណើរការបានយ៉ាងល្អក្នុងស្ថានភាពត្រជាក់ខ្លាំង មិនធ្វើឲ្យមានភាពរអាក់រអួលក្នុងការបញ្ជូនចរន្តឡើយ។
បើនិយាយពីអត្រាស៊ីសាំងវិញ Prius AWD-e នេះ មិនស៊ីខ្លាំងជាង Prius L ប៉ុន្មានឡើយ ដោយ Prius AWD-e ស៊ីជាមធ្យម ៤,៧ លីត្រ/១០០ គ.ម រីឯ Prius L វិញស៊ីប្រហែល ៤,២ លីត្រ/១០០ គ.ម។
ចង់ដឹងថា Prius AWD-e នេះស៊ូទ្រាំក្នុងព្រិលកម្រិតក្រាស់បានយ៉ាងណា សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា៖
ចុចអាន៖