កត់ឈ្មោះទុក រីសត ៥ ក្នុងចំណោម ៧៥ លំដាប់អន្តរជាតិនេះឱ្យហើយ ត្រៀមដើរលេងជាមួយសំណព្វចិត្តថ្ងៃខាងមុខ
- 2019-02-11 06:22:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត់ឈ្មោះទុក រីសត ៥ ក្នុងចំណោម ៧៥ លំដាប់អន្តរជាតិនេះឱ្យហើយ ត្រៀមដើរលេងជាមួយសំណព្វចិត្តថ្ងៃខាងមុខ
ចន្លោះមិនឃើញ
បុណ្យប្រពៃណីចូលឆ្នាំខ្មែរ ជិតមកដល់ហើយ តើប្រិយមិត្តមានបានត្រៀមកក់កន្លែងដើរកម្សាន្តហើយឬនៅ? បើមិនទាន់ទេ ថ្ងៃនេះ Sabay នឹងបង្ហាញរីសត ៥កន្លែងដែលធានាថាទីនោះនឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បំបាត់ភាពហត់នឿយ ជាក់ជាមិនខាន។
បើនិយាយដល់រីសតកម្សាន្តនៅបណ្តាក្រៅប្រទេស កុំភ្លេចនឹកដល់ Club Med ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចរបស់បារាំងមួយដ៏ធំលើពិភពលោក មាន Resort ៧៥កន្លែង ហើយគ្រប់ Resort ទាំងអស់មានភាពខុសប្លែកគេត្រង់ អ្នកមកស្នាក់នៅនឹងទទួលបានសេវាកម្មគ្រប់យ៉ាងជាកញ្ចប់ (អាហារ ភេសជ្ជៈ កម្មវិធីកម្សាន្ត តាមតម្រូវការអ្នកស្នាក់នៅ)។ ថ្ងៃនេះ Sabay សូមលើកយក Resort របស់ Club Med ចំនួន ៥ មកបង្ហាញ៖
១. រីសត Finolhu Villas នៅម៉ាល់ឌីវ៖ ជាប្រភេទផ្ទះ និងវិឡា សម្រាប់មើលថ្ងៃលិច និងថ្ងៃរះ ហើយជាកន្លែងស្ងប់ស្ងាត់ និងដាច់ពីគេដទៃ។ អ្នកក៏អាចសម្រាកលំហែអារម្មណ៍ ជាមួយ វិឡា បែបឯកជននៅ Finolhu ហើយរីករាយជាមួយស្រាសាំប៉ាញដោយឥតគិតថ្លៃចាប់ពីម៉ោង ៦ល្ងាច នៅ Poolside Bar។ អ៊ីចឹងកុំភ្លេចទៅស្វែងរកសេចក្តីសុខផ្ទាល់ខ្លួនជាមួយនឹងការស្ប៉ានៅវិឡាឯកជន ភ្ជាប់នឹងទេសភាពដ៏ស្រស់ដោយអាចមើលពីកន្លែងស្ប៉ាទៅកាន់សមុទ្រ។ អ្នកក៏អាចទៅកម្សាន្តលេងរីសត Kani ដោយឥតគិតថ្លៃ ជាមួយនឹងការធ្វើដំណើរតាមទូកត្រឹមតែ ៥នាទីប៉ុណ្ណោះ។
២. រីសត Kani នៅម៉ាល់ឌីវ៖ ជាប្រភេទរីសតផ្កាយ ៤ ដែលទីនោះមានចំណុចពិសេសជាច្រើន ដែលអ្នកមិនអាចភ្លេចបាននោះគឹ អ្នកអាចលេងទឹកសមុទ្រថ្លាយ៉ង់ ដោយអាចឆ្លុះឃើញដល់បាតដី។ អ្នកអាចទទួលបានភាពសប្បាយរីករាយជាមួយនឹងទេសភាពស្រស់ស្រង៉ាត់ពណ៌ផ្ទៃមេឃ ត្រី ដូង ស្រស់ៗ លាយឡំនឹងខ្យល់បក់រវិចៗ រេរាំទៅតាមកម្លាំងនៃខ្យល់ទៀតផង។ បើបានទៅលេងទីនោះពេញមួយសប្តាហ៍ មិនដឹងជីវិតស្រស់ថ្លាប៉ុណ្ណាទេ។
៣. រីសត Bali នៅ ឥណ្ឌូនេស៊ី ៖ នៅរីសតនេះទំនើបណាស់ មានឆ្នេរធំស្អាតទូលាយ រួមទាំងបានយល់ដឹងបន្ថែមពីវប្បធម៌ប្រចាំតំបន់នៅទីនោះផងដែរ។ ក្រៅពីកម្សាន្តជាមួយទឹកសមុទ្រថ្លាយ៉ង់ អាហារឆ្ងាញ់ៗ អ្នកក៏អាចហាត់យូហ្កាបណ្តើរ មើលថ្ងៃរះ ថ្ងៃលិច ពីជើងមេឃប្របជាប់នឹងសមុទ្រ ដែលនេះនឹងជួយឱ្យអារម្មណ៍អ្នកស្រស់ស្រាយមួយកម្រិត។ អ្នកក៏អាចរៀនផ្សារភ្ជាប់ និងស្វែងយល់ជាមួយនឹងវប្បធម៌នៅកោះបាលី ភ្លក់រសជាតិអាហារប្រចាំតំបន់ ព្រមទាំងបានស្វែងយល់ពីគ្រឹះដំបូងនៃភាសា បាហាសា ទៀតផង។
៤. រីសត Phuket នៅ ថៃ៖ នៅទីនោះអ្នកអាចដើរលេងកម្សាន្តសប្បាយជាមួយនឹង Playground ដ៏ស្រស់ស្អាតបំផុតប្រចាំPhuket។ ក្រៅពីនោះអ្នកអាចកម្សាន្តជាមួយនឹងក្បាច់ប្រដាល់ ហែលទឹកលេងជាមួយនឹងអាងទឹកដ៏ធំ ភ្លក់អាហារបែបថៃ ក៏ដូចជារៀន ពីវិធីចម្អិន អាហាររសជាតិថ្មីៗ អ្វីដែលពិសេសនោះជ្រុលជាបានទៅដល់ហើយ កុំភ្លេចផ្តិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍ផងណា។
៥. រីសតនៅកោះ Bintan៖ ជាកោះដែលរក្សាបាននូវអាថ៌កំបាំងល្អបំផុតនៅអាស៊ី ដែលវាផ្តល់នូវភាពស្រស់ស្អាតឆើតឆាយក្នុងបរិយាកាសធម្មជាតិដ៏ពិសេស បើបានទៅដល់ហើយធានាថាភ្លេចមិនបាន។ អ្នកអាចតាមដានជាមួយនឹងទេសភាព ក៏ដូចជារូបភាពដែលគេបានកែច្នៃឡើងវិញ បានឆ្ងាញ់មាត់ជាមួយនឹងអាហារស្រស់ៗ និងរសជាតិប្លែកៗក្នុងតំបន់។ អាចហាត់ប្រាណ និងមើលថ្ងៃរះ ថ្ងៃលិច ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅ Ria Bintan ដែលជាទីលានវាយកូនហ្គោលដ៏ល្បីឈ្មោះនៅលើពិភពលោក។
ត្រួសៗ ទាំង ៥រីសត ក្នុងចំណោម ៧៥ របស់ Club Med រួចហើយ បើសិនជាអ្នកបានគិតទុកកន្លែងណាមួយសម្រាប់ដំណើរកម្សាន្តនៅថ្ងៃខាងមុខ ប៉ុន្តែនៅពិបាកគិតថាគួរត្រូវទៅទីនោះតាមរយៈមធ្យោបាយអ្វីនោះ ទាំងអស់គ្នាអាចធ្វើដំណើរជាមួយវើលដ៏ផប World Pop អ្នកនឹងទទួលបាននូវ៖ អាហារដ៏មានឱជារស និងអនាម័យល្អ មគ្គទេសក៍មានវិជ្ជាជីវៈ និងរួសរាយរាក់ទាក់ ស្នាក់នៅសណ្ឋាគារដែលមានផាសុកភាព និងបំពាក់ដោយបរិក្ខារទំនើបៗ ដំណើរកម្សាន្តប្រកបដោយក្តីសោមនស្សរីករាយ ព្រមទាំងគុណភាព និងសេវាកម្មគួរជាទីទុកចិត្ត អមជាមួយនឹងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន ទីនេះមានអ្នកចាំប្រឹក្សា និងរៀបចំសេវាកម្មឱ្យមួយស្អាត សម្រាប់តម្លៃពិសេសយ៉ាងណាក្នុងឱកាសបុណ្យប្រពៃណីខ្មែរខាងមុខកុំភ្លេចទាក់ទងតាមរយៈលេខ 012 217 789 | 012 317 789 ឬ ទំព័រហ្វេសប៊ុក World Pop Travel & Tour ៕