Seungri ដាក់ពាក្យលាឈប់ជាស្ថាពរ លែងកាន់កាប់ហាងមីដ៏ល្បីរបស់ខ្លួនទៀតហើយ

  • 2019-02-12 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Seungri បាន​លាលែង​ពី​តំណែង​ជា​នាយកប្រតិបត្តិ​ភោជនីយដ្ឋាន​ "Aori” ហើយ​ យោង​តាម​ហេតុផល​មួយ​ចំនួន​ ដែល​មិនអាច​ឲ្យ​លោក​នៅ​បន្ត​ទៀត​បាន។

នៅ​ថ្ងៃ​ទី ១១ ខែកុម្ភៈ​ សារព័ត៌មាន​ SBS funE បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ តារា​ចម្រៀង​ប្រចាំក្រុម BIGBANG រូបនេះ​បាន​សរសេរ​ពាក្យ​លាឈប់​ចុះ​ចេញ​ពី​តំណែង​ធំ​នៅ​ភោជនីយដ្ឋាន​លោក​ធ្លាប់​កាន់កាប់មាន​ឈ្មោះ​ថា​ "Aori” ហើយ​តាំង​តែ​ពី​ថ្ងៃ​ទី​ ០៤ ខែកុម្ភៈ​មកម្ល៉េះ។

មូលហេតុ​ពី​ក្រោយ​ ក៏​ដោយសារ​លោក​ត្រូវ​ចូល​បំពេញ​កាតព្វកិច្ច​សំខាន់​បំផុត​ក្នុង​ជួរ​ទាហាន​នៅ​ឆាប់ៗ​ខាង​មុខ​នេះ។ យោង​តាម​ច្បាប់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ គ្រប់​មនុស្ស​ប្រុស​ដែល​ដល់អាយុ​ណា​មួយ​ដែល​បាន​កំណត់​ ត្រូវ​ចូល​បម្រើ​ទាហាន​គ្រប់គ្នា​ដាច់​ខាត​ និង​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ជាប់ពាក់ព័ន្ធ​នឹង​ការងារ​ក្រៅ​ផ្សេង​ឡើយ។

ងាក​មក​ "“Aori" វិញ​ ដូច​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជ្រាប​ស្រាប់​មក​ហើយ​ថា​ វាគឺជា​មុខជំនួញ​មួយ​ក្នុង​ចំណោម​ជំនួញ​ក្នុង​ដៃ​ជា​ច្រើន​ទៀត​ដែល​គ្រប់គ្រង​ដោយ​ Seungri។ ភោជនីយដ្ឋាន​នេះ​សរុប​ទាំង​អស់​មាន​ដល់​ទៅ​ ៥៣​សាខាទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​កូរ៉េ។ ម្យ៉ាង​វាក៏​ជា​មុខជំនួញទី ២​ដែរ ដែល Seungri ដាក់ពាក្យលាឈប់ ឈប់កាន់កាប់​បន្ទាប់​ពី​ក្លឹប​ "Burning Sun” មុន​ដំណើរ​ចូល​ធ្វើ​ទាហាន៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី