Chelsea ចង់​យក Zidane មក​ជំនួស Sarri ដើម្បី​ជួយ​ក្រុម​ឡើង​ទៅ​លើ​វិញ

  • 2019-02-13 02:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea កំពុង​សម្លឹង​​មើល​ចង់​បាន​  Zinedine Zidane មក​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ជា​ក្រុម​ខ្លាំង​ម្ដង​ទៀត ក្រោយ​មួយ​រយៈ​ចុងក្រោយ​​បរាជ័យ​ញឹក​ពេក។

អ្នក​ចាត់​ការ​បច្ចុប្បន្ន​លោក Maurizio Sarri ស្ថិត​ក្នុង​ការ​មិន​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ ក្រោយ​ចាញ់ ៦-០ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ក្រោម​ថ្វីជើង​របស់ Manchester City ធ្វើ​ឲ្យ Chelsea ធ្លាក់​ទៅ​លេខ​៦​​នៅ Premier League។

មាន​ការ​គាំទ្រ​ជា​ច្រើន​ចង់​ឲ្យ Chelsea នាំ​យក Zidane មក​ជំនួសSarri ហើយ​​ការ​ពិភាក្សា​ពិចារណា​ត្រូវ​បាន​គេ​លើក​មក​និយាយ​ក្នុង​សប្ដាហ៍​នេះ។ Zidane បាន​បន្សល់​ស្នាដៃ​នៅ​ពាន​រង្វាន់ Champions League ដោយ​ឈ្នះ​៣​រដូវ​កាល​​ជាប់​គ្នា ពេល​ដែល​លោក​ជា​អ្នក​ចាត់​ការ​របស់ Real Madrid។

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​វ័យ​៤៦​ឆ្នាំ​បច្ចុប្បន្ន​​មិន​ទាន់​ទៅ​ដឹក​នាំ​ក្រុម​ណា​មួយ​នៅ​ឡើយ​ទេ ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​លោក​ចង់​មក​ធ្វើ​ការ​នៅ Premier League៕​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ