នៅពេល​តារាល្បីៗមានព័ត៌មាន​ស្នេហានឹងគ្នា អ្នករងគ្រោះខ្លាំង​ គឺភាគីខាងស្រី

  • 2019-02-13 03:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ឆ្នាំ ២០១៩​ ភ្នាក់ងារ​ព័ត៌មាន​ Dispatch បាន​បង្ក​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​មិនតិច​ទេ ពេល​ទម្លាយ​រូបភាព​ណាត់ជួបគ្នា​រវាង​ Kai សមាជិក​ក្រុម​ EXO និង​ Jennie សមាជិក​ក្រុម BLACKPINK។

ព័ត៌មាន​ស្នេហា​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​អបអរ​សាទរ​ពិសេស​ចំពោះ​ភាគី​ខាង​ប្រុស​ដែល​រក​បាន​ស្នេហ៍ពិត​ ប៉ុន្តែ​បើ​ងាក​ទៅ​ខាង​ស្រី​វិញ​ ដូចជា​រង​នូវ​ព្យុះភ្លៀង​ជា​ច្រើន​ រហូត​ធ្វើ​ឲ្យ​មតិ​រិះគន់​សម្រុក​មក​រក​យ៉ាង​ជោគជាំ។ មិន​មែន​ត្រឹម​តែ​គូស្នេហ៍​ Kai និង​ Jennie ទេ ក្នុង​នោះ​ក៏​មាន​គូស្នេហ៍​តារា​ជា​ច្រើន​ទៀត​ ដែល​ភាគី​ខាង​ស្រី​ជា​​អ្នក​រង​គ្រោះ​ ព្រោះ​មតិរិះគន់​អ្នក​គាំទ្រ។

១. Taeyeon (ក្រុម Girls' Generation) និង​ Baekhyun (ក្រុម EXO)

កាល​ពី​ថ្ងៃ​ទី​ ១៩ ខែមិថុនា ឆ្នាំ ២០១៤ ព័ត៌មាន​ស្នេហា​របស់​ Taeyoen ជាមួយ​នឹង​សិស្ស​ប្អូន​របស់​នាង​គឺ Baekhyun បាន​បង្កឲ្យ​ពិភពសិល្បៈ​ផ្ទុះ​កក្រើក​មិនធម្មតា។ ក្រោយ​ផលិតកម្ម​ SM ប្រកាស​ទទួល​ស្គាល់​ពី​ទំនាក់ទំនងស្នេហា​អ្នក​ទាំង​ ២​ Taeyeon​ ដែល​ជា​សាមី​ខ្លួន​ក៏​បាន​សុំទោស​ជា​សាធារណៈ​ដែរ និង​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​នាង​ទាំង​ប៉ុន្មាន។

ទោះជាយ៉ាងណា​ ព្យុះភ្លៀង​បាក្យពេចន៍​មិនល្អ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​កាន់​តែ​បន្ត​ធ្វើ​បាប​ផ្លូវចិត្ត​នាងកាន់​តែ​ខ្លាំងឡើងៗ​នៅ​ពេល​នោះ។ មិនយូរ​ប៉ុន្មាន​ ស្នេហា​របស់​អ្នក​ទាំង​ ២​ក៏​ឈាន​ដល់​ផ្លូវ​បំបែក​ទាល់តែ​បាន។

២. Seolhyun (ក្រុម AOA) និង​ Zico

ឈាន​ចូល​ថ្ងៃ​ទី​ ១០ ខែសីហា ឆ្នាំ ២០១៦ Dispatch ក៏​បាន​បង្ហាញ​រូបភាព​ណាត់​ជួបគ្នា​របស់​តារា​ប្រុស​ស្រី​ទាំង​ ២​ ស្របពេល​ ឆ្នាំ​នោះ​ប្រជាប្រិយភាព​របស់​ Seolhyun កំពុង​រីកសុសសាយ​ខ្លាំង ម្យ៉ាង​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ក្ដី​ស្រឡាញ់​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដោយសារ​នាង​មិនដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​លឹបល​។ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​ត្រូវ​បំផ្លាញ​ខ្ទេច ក្រោយ​ Dispatch បង្ហាញ​រូបភាព​នាង​ស្លៀកសំពត់​ខ្លី​រត់​ទៅ​ផ្ទះ​មិត្ត​ប្រុស។

ពេល​នោះ​នាង​ត្រូវ​រង​ពាក្យ​សម្ដី​មិនល្អ​គ្រោតគ្រាត​ ពី​អ្នក​គាំទ្រ​របស់​ Zico យ៉ាង​ចាស់​ដៃ។ ដោយសារ​មិន​អាច​ទ្រាំ​នឹង​ព័ត៌មាន​ស្នេហា​នេះ​បាន​ Seolhyun និង​ Zico ក៏​បាន​ចែក​ផ្លូវគ្នា​ដើររៀង​ខ្លួន​វិញ។

៣. Jiyeon និង​ Lee Dong Gun

អ្នក​ទាំង​ ២​មាន​ចិត្ត​ឲ្យ​គ្នា​ពល​សម្ដែង​រឿង​ "Encounter” កាល​ពី​ឆ្នាំ ២០១៥។ ក្រោយ​រូបភាព​ទាក់ទង​គ្នា​ត្រូវ​បែក​ខ្ចាយ​ពេញ​អ៊ីនធើណិត​ Lee Dong Gun ក៏​បាន​សរសេរ​សារ​មួយ​ ដើម្បី​ការពារ​ Jiyeon ប៉ុន្តែ​នៅ​តែ​មិនអាច​ជួយ​នាង​បាន​ឡើយ។ Jiyeon ត្រូវ​ប្រឈម​នឹង​បញ្ហា​ឈឺក្បាល​ជា​ច្រើន​ពេល​នោះ​ រហូត​ពេល​ខ្លះ​យំ​ទៀត​ ពេល​កំពុង​ Live វីដេអូ​លើ​គណនី​សង្គម ដោយសារ​ Comment ​មិនល្អ​ទាំង​ឡាយ។

ទោះ​ជា​យ៉ាង​ស្នេហា​មួយ​នេះ​ក៏​នៅ​តែ​មិន​អាច​រក្សា​បាន​យូរ​ដែរ ហើយ​អ្នក​ទាំង​ ២​ក៏​សម្រេច​ដើរ​ផ្លូវរៀង​ខ្លួនវិញ។

៤. Jennie (ក្រុម BLACKPINK) និង​ Kai (ក្រុម EXO)

ងាក​ចូល​តារា​វ័យ​ក្មេង​ទាំង​ ២​នេះ​វិញ​ ក៏​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​គ្រប់គ្នា ដោយសារ​ Dispatch ដែរកាល​ពី​ដើម​ឆ្នាំ ២០១៩។ អ្នក​គាំទ្រ​ច្រើន​ណាស់​ បាន​នាំគ្នាថា​ស្ដី​ឲ្យ​ Jennie ជាមួយ​ពាក្យពេចន៍​មិន​ល្អ​ ហើយ​មាន​ខ្លះ​បន្ទោស​ Jennie ជា​មនុស្ស​អាត្មា​និយម​ មិនគិត​សមាជិក​ក្នុង​ក្រុម។

ដោយសារ​មុន​ផ្ទុះ​ព័ត៌មាន​ស្នេហា Jennie ជោគជាំ​ខ្លាំង​ទៅ​ហើយ​ព្រោះ​ចរិត​សម្ដែង​លើ​ឆាក​បែប​ខ្ជិលៗ ទើប​រហូត​មាន​ព័ត៌មាន​ជាមួយ​ Kai ទៀត​ បាន​ជា​ធ្វើ​ឲ្យ​ប្រចាប្រិយភាព​របស់​នាង​កាន់​តែដាប។ ប៉ុន្តែ​មិនដល់​ ១​ខែ​ស្រួលបួល​ផង​ ក្រោយ​ទម្លាយ​ថា​មាន​ស្នេហា Jennie និង​ Kai ក៏​បែកគ្នា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី