មក​មើល​សកម្មភាព​តារា​ល្បីៗ ធ្វើ​អ្វី​ខ្លះ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់?

  • 2019-02-14 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​ថ្ងៃ​១៤​កុម្ភៈ​ដែល​ជា​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់ តារា​ល្បីៗ​មួយ​ចំនួន​បាន​ធ្វើ​ការងារ​ខ្លះ​ៗ​គួរ​ឲ្យ​សរសើរ​សម្រាប់​សង្គម ដែល​ជា​ឧទាហរណ៍​ល្អ​ៗ​ដើម្បី​ឲ្យ​សេចក្ដី​ស្រលាញ់​កាន់​តែ​ច្រើន​ក៏​ដូច​ជា​ចែក​រំលែក​នូវ​ភាព​វិជ្ជមាន​ក្នុង​ជីវិត​រស់​នៅ។​

សុខ​ ពិសី

កាល​ពី​មិ្សលមិញ​នេះ​ តារា​ចម្រៀង​ សុខ​ ពិសី​ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន​ថា នឹង​អញ្ជើញ​លោក​តា​លោក​យាយ ដែល​ខ្វះ​ខាត​អាហារ​មក​បរិភោគ​ជុំ​គ្នា​មួយ​ពេល​នៅ​ថ្ងៃ​ត្រង់ ព្រម​ទាំង​មាន​របស់​របរ​ខ្លះ​ៗ​បន្តិច​បន្តួច​ជូន​គាត់​ផង​ដែរ។​

មាស សុខ​សោភា

សម្រាប់​ថ្ងៃ​នេះ​កំពូល​តារា​ចម្រៀង​ មាស​ សុខ​សោភា បាន​បញ្ចេញ​ចម្រៀង​រួម​គ្នា​មួយ​បទ​ជាមួយ​លោក ម៉ៅ ហាជី ដែល​បទ​នោះ​ចំណង​ជើង​ថា "ក្ដី​ស្នេហ៍​ប្រៀប​បាន​ទឹក​ឃ្មុំ​ខែ​ចែត្រ"។ សោភា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ខ្លួន​មិន​មាន​អ្វី​ឲ្យ​អ្នក​គាំទ្រ​ថ្ងៃ​១៤​នេះ​ទេ ប៉ុន្តែ​មាន​តែ​បទ​ចម្រៀង។

រ៉ូលីន

សម្រាប់​ថ្ងៃ​នេះ រ៉ូលីន បាន​ជូន​កាដូ​ខ្សែ​ដៃ​មាស​មួយ​ខ្សែ​ទៅ​ដល់​ម្ដាយ ព្រម​ទាំង​និយាយ​ពាក្យ​ពេចន៍​​ដឹង​គុណ ​រៀប​រាប់​ការ​លំបាក​ផ្សេងៗ ដែល​ម្ដាយ​លោក​ជួប​ប្រទះ​ទម្រាំ​ខ្លួន​បាន​ធំ​ពេញ​វ័យ​ដូច្នេះ។

ស្រីលី

​ចំពោះ​ថ្ងៃ​នេះ ដែល​ជា​ថ្ងៃ​ពិសេស​ផង​នោះ​គឺ​ថ្ងៃ​ខួប​កំណើត​របស់​នាង តារា​ម៉ូដែល​និង​បេក្ខនារី​កម្មវិធី​ Miss Planet 2019 រូប​នេះ​ ក៏​បាន​ចែក​រំលែក​ក្ដី​ស្រលាញ់​ដោយ​បាន​ដើរ​ចែក​នំ​ខេក​ទៅ​ដល់ អ្នក​ដើរ​លំហែ​នៅ​តាម​ផ្លូវ​សាធារណៈ​ម្ដុំ​វិមាន​ឯករាជ្យ​និង​វត្តបទុមវតី​ផង​ដែរ៕

រូប​ថត៖ ដក​ស្រង់​ចេញ​ពី Instagram និង Facebook ផ្ទាល់​ខ្លួន​តារា​នីមួយៗ ​

អត្ថបទ៖ ធារ៉ូ