ត្រៀម​ហើយ​នៅ​អ្នក​កំពង់ចាម បាល់ទាត់​និងប្រគំតន្ត្រី Tiger Street Football Festival 2019​ ទៅដល់ចុងសប្តាហ៍នេះហើយ?

  • 2019-02-14 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football Festival 2019​ បាន​ធ្វើ​ដំណើរ​ដល់​មណ្ឌល​ទី៧​ ខេត្ត​កំពង់ចាម​ហើយ​ចាប់​ពី​ថ្ងៃ​ទី១៦-១៧​ ខែ​កុម្ភៈ​ និង​មាន​ការ​ប្រគំ​តន្ត្រី​ចំនួន​ពីរ​យប់​ជាប់​ៗ​គ្នា​តែ​ម្ដង នៅ​សួនច្បារ​ជាប់​មាត់​ទន្លេ​ទី​រួម​ខេត្ត​កំពង់ចាម។​

ក្រុមលេខ១នៅមណ្ឌលសៀមរាប

សម្រាប់​មណ្ឌល​ទី៧​ នៃ​ពាន​រង្វាន់​បាល់ទាត់​ដ៏​ធំ​ខាង​លើ​នេះ ​គឺ​មាន​ក្រុម​ចូលរួម​ចំនួន​៧០​ ហើយ​នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១៦​ រហូត​ដល់​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​ផ្ដាច់ព្រ័ត្រ​រក​ក្រុម​ខ្លាំង​ចំនួន​៧ដើម្បី​បាន​ឡើង​មក​ភ្នំពេញ។​

ការប្រគំតន្រ្តីនៅមណ្ឌលសៀមរាប

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​នៅ​ពេល​ថ្ងៃ​រួច​មក​ ក៏​មាន​ការ​ប្រគំ​តន្រ្តី​កម្សាន្ត​សប្បាយ​ជូន​បង​ប្អូន​អ្នក​ខេត្ត​កំពង់ចាម​ផង​ដែរ​ និង​ចូលរួម​សម្ដែង​ពី​កំពូល​តារា​ចម្រៀង​ល្បីឈ្មោះ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​

យប់​ទី១ ​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ៖​ មាន​តារា​ចម្រៀង​ដូច​ជា​ អ្នក​នាង​ ពេជ្រ​ សោភា​ លោក​ ឆន​ សុវណ្ណរាជ​ លោក​ នី​ កូ​ លោក​ ថែល​ ថៃ ​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ និង​ DJ Maili។​

យប់​ទី២ ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​៖ ​កញ្ញា​ ឱប​ សុគន្ធកញ្ញា​ លោក​ ណុប​ បាយ៉ារិទ្ធ ​កញ្ញា​ ទេប​ បូព្រឹក្ស លោក​ ដួង​ វីរៈសិដ្ឋ​ និង ​កញ្ញា​ ម៉ង់​ ចាន់កញ្ញា​ និង​ DJ Maili​ មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្សមាស​ផង​ដែរ។​

ប្រាក់​រង្វាន់​មណ្ឌល​កំពង់ចាម៖​

  • ក្រុម​លេខ១​ ទទួល​បាន​ ១៥០០​ដុល្លារ​

  • ក្រុម​លេខ២​ ទទួល​បាន​ ១០០០​ដុល្លារ​

  • ក្រុម​លេខ៣​ ទទួល​បាន​ ៥០០​ដុល្លារ​

  • ក្រុម​លេខ៤​ ទទួល​បាន​ ២០០​ដុល្លារ​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពង់ចាម​នេះ​ទៅ​គឺ៖

  • មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ នួន ស៊ីណា​