រយៈពេល ១០ ឆ្នាំ Metfone រកចំណូលបាន ២,២៥ ប៊ីលានដុល្លារ
- 2019-02-15 10:59:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេល ១០ ឆ្នាំ Metfone រកចំណូលបាន ២,២៥ ប៊ីលានដុល្លារ
ចន្លោះមិនឃើញ
មិត្តហ្វូនបានផ្តល់សេវាកម្មចល័តជាផ្លូវការកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ ក្រោយពីបានធ្វើការផ្សាយសាកល្បងអស់រយៈពេលជិតមួយឆ្នាំកន្លះ ដែលបានបង្កើតកំណត់ត្រាមួយដ៏អស្ចារ្យបំផុតនៅពេលនោះ ដោយសារតែមិត្តហ្វូន ផ្ដល់សេវាកម្មដែលមានល្បឿនលឿនជាងគូប្រកួតប្រជែង ១០ ដងក្នុងប្រទេសកម្ពុជា។
មិត្តហ្វូនបានស្ដែងឲ្យឃើញនិងនាំយកការគ្របដណ្ដប់សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតម្លៃសមរម្យដែលអាចទទួលយកបានសម្រាប់ប្រជាជនកម្ពុជា។ ការរក្សាល្បឿនឲ្យលឿនដូចជារ៉ុកកែតអស់រយៈពេល ១០ ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការគ្របដណ្តប់ទូទាំង ២៥ ខេត្តក្រុង ជាមួយនិងកម្លាំងថាមពល 11 000BTS ហើយក៏បានផ្ដល់នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទំាងមូល។
មិត្តហ្វូនបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែបនៅក្នុងប្រទេសកម្ពុជា ដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក Emoney ជាដើម។ ក្រោយប្រតិបត្តិការរយៈពេល ១០ ឆ្នាំ មិត្តហ្វូន ទទួលបានអតិថិជន ប្រើប្រាស់សេវាកម្មច្រើនជាង ៩ លាននាក់ ដែលធ្វើឲ្យចំណូលកើនឡើង ២,២៥ ប៊ីលានដុល្លារ។
ពិសេសនោះ នៅក្នុងឆ្នាំ ២០១៨ មិត្តហ្វូនអាចរកចំណូលបានសរុប ២៥៥ លានដុល្លារ ដែលស្មើនឹង ១.២% នៃ GDP របស់កម្ពុជា។ មិនត្រឹមតែបានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ មិត្តហ្វូន ថែមទាំងជួយបង្កើតការងារឲ្យនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង ២ ០០០នាក់ ហើយនិយោជិកដែលធ្វើការក្រៅម៉ោងប្រមាណ ១០ ០០០នាក់។
ការឆ្លងកាត់រយៈពេលទាំងអស់នេះ មិត្តហ្វូនបានបរិច្ចាគប្រហែលជា ៧៧ លានដុល្លារ សម្រាប់កម្មវិធីដូចជា ផ្ដល់ជូនឲ្យប្រើប្រាស់នូវសេវាកម្មអ៊ីនធឺណិតមិនគិតថ្លៃសម្រាប់សាលារៀនជាង ១ ៥០០ កន្លែង, ជួយស្វែងរកសាច់ញាតិដែលបានបាត់បង់ជិត ៩០ គ្រួសារ, វះកាត់ជូនកុមារដែលឆែបក្រអូមមាត់ ៤៧២ នាក់, ផ្ដល់ការពិនិត្យសុខភាព និងថ្នាំសង្កូវសម្រាប់ប្រជាជនក្រីក្រតាមរយៈ TYDA ដោយឥតគិតថ្លៃជាដើម។
នៅក្នុងឆ្នាំ ២០១៨ មិត្តហ្វូន បានធ្វើការផ្លាស់ប្តូរអត្តសញ្ញាណសារជីវកម្មក្នុងគោលបំណងឲ្យក្រុមហ៊ុន មានរូបភាពថ្មីទ្បើងវិញ ដើម្បីឲ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋកម្ពុជា និងសក្ដិសម ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍។ នៅឆ្នាំបន្ទាប់ក្រុមហ៊ុននឹងយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីនៅតែឈរលំដាប់ថ្នាក់លេខ១ ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។
គោលបំណងរបស់មិត្តហ្វូននៅក្នុងពេលឆាប់ៗនេះមានដូចជា បង្កើតរចនាសម្ព័ន្ធទូរគមនាគមន៍ទំនើបសម្រាប់ការផ្គត់ផ្គង់សេវា 5G, Narrowband IoT, Big Data នឹង AI ជាដើម។ លើសពីនេះទៅទៀត មិត្តហ្វូនសន្យាផងដែរថា នឹងបន្តផ្ដល់នូវសេវាកម្មដែលមានគុណភាពល្អបំផុត និង ផលិតផលដែលមានតម្លៃសមរម្យអាចទទួលយកបាន។ ការផ្ដោតសំខាន់របស់មិត្តហ្វូនគឺផ្ដល់ឲ្យមាននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ និងតាមផ្ទះជាដើម។ ជាចុងក្រោយ សាររបស់ក្រុមហ៊ុន "Caring Innovator" មិត្តហ្វូននឹងនាំយកនូវអ្វីដែលថ្មីៗ នឹងបន្តជួយដល់ការងារសង្គមបន្តទៀត "Corporate Social Responsibility Program"៕