មុខងារ​​មួយ​លើ iPhone អាច​បំផ្លាញ​មិត្តភាព​បាន​

  • 2019-02-16 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​ ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​ថត​រូប​ច្បាស់​មុខ​ព្រាល​ខាង​ក្រោយ​លើ iPhone XR និង iPhone XS ដែល​ចេញ​លក់​កាល​ពី​ចុង​​ឆ្នាំ​ទៅ។

ក្នុង​វីដេអូ​នេះ​មាន​ស្ត្រី​ ៣ នាក់ ដោយ​មាន​ស្ត្រី​ម្នាក់​បង្ហាញ​រូបភាព​​មួយ​សន្លឹក​របស់​កូន​ខ្លួន ថត​ដោយ​ប្រើ​ iPhone XR។ ពេល​កំពុង​មើល​រូបភាព ស្ត្រី​ម្នាក់​ទៀត​ឃើញ​ថា​រូប​កូន​របស់​ខ្លួន​ត្រូវ​បាន​ព្រាល​ចោល ធ្វើ​ឲ្យ​​កើត​មាន​​ការ​យល់​ច្រឡំ​ថា​គេ​ស្អប់​កូន​របស់​ខ្លួន។ ស្ត្រី​ដែល​កាន់ iPhone XR បាន​ព្យាយាម​បក​ស្រាយ ថា​អាច​កែ​រូប​មិន​​ឲ្យ​​ព្រាល​បាន។

គួរ​ដឹង​ថា​នៅ​លើ​ iPhone XR និង iPhone XS មាន​មុខងារ​ Depth Control អាច​កែប្រែ​ភាព​ព្រាល​លើ​រូបភាព​ដែល​ថត​រួច​បាន​នៅ​ក្នុង​កម្មវិធី Photos៕​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម