ខ្លាំង​សម្បើម! ពិន្ទុ​តេស្ត​កម្លាំង​ Galaxy S10+ RAM ទំហំ 12 GB

  • 2019-02-16 03:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​​នៅ​​​​​​​​ដើម​សប្ដាហ៍​នេះ គេ​បាន​ដឹង​កាន់​តែ​ច្បាស់​អំពី​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S10 ទាំង​បី​ម៉ូដែល​ដែល​ត្រៀម​ចេញ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ខាង​មុខ។ ក្នុង​ចំណោម​នោះ​​ប្រភេទ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​គឺ Galaxy S10+ ដែល​មាន​ RAM ទំហំ ១២ GB និង​អង្គ​ផ្ទុក​ទំហំ ១ TB។

ថ្មីៗ​នេះ​ដែរ​នៅ​លើ​​ប្រព័ន្ធ​តេស្ត​សមត្ថភាព​ម៉ាស៊ីន AnTuTu និង Geekbench បាន​បង្ហាញ​ចេញ​លទ្ធផល​នៃ​ឧបករណ៍​មួយ​មាន​លេខ​សម្គាល់​ SM-G975F ដែល​​គេ​ជឿជាក់​ថា​ជា​លទ្ធផល​របស់ Galaxy S10+ RAM ទំហំ ១២ GB។

លទ្ធផល​នៃ​ Geekbench បង្ហាញ​ថា​ S10+ អាច​បាន​ពិន្ទុ​​ដល់ ៤៤៥០ សម្រាប់​ដំណើរ​ការ Single-Core និង​បាន​ ៩៧៥៣ ពិន្ទុ​សម្រាប់​ដំណើរ​ការ​ Multi-Core។ ធៀប​នឹង​ Galaxy S9+ ដែល​ចេញ​ពី​ឆ្នាំ​មុន​ មាន​ពិន្ទុ​ ៣៣២៥ និង ៨៦៦៧ សម្រាប់​ដំណើរ​ការ​ Single-Core និង Multi-Core។

ដោយ​ឡែក​​បើ​ធៀប​នឹង iPhone XS Max ពិន្ទុ​របស់​ S10+ នៅ​តែ​មិន​អាច​​យក​ឈ្នះ​បាន។ iPhone XS Max បាន​ពិន្ទុ​ ៤៧៩៧ និង ១១២១៣ សម្រាប់​ដំណើរ​ការ​ Single-Core និង Multi-Core។ ចំពោះ Huawei Mate 20 Pro វិញ​ បាន​ពិន្ទុ​ ៣៣៣០ និង ៩៧៧៥ ពី​ការ​ធ្វើ​តេស្ត​លើ Geekbench។

ក្រឡេក​មើល​លទ្ធផល​លើ AnTuTu ឯណោះ​វិញ Galaxy S10+ អាច​ទទួល​បាន​ពិន្ទុ​ ៣២៦១៨៥ ជា​ពិន្ទុ​ខ្ពស់​ដាច់​គេ​មួយ​ក្នុង​ចំណោម​ស្មាតហ្វូន Android។ ប៉ុន្តែ​នៅ​ចាញ់ iPhone XS​ ដែល​មាន​ពិន្ទុ​ដល់​ ៣៥៨ ៣១៧

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង