មនុស្ស១០ប្រភេទដែលទំនងជានឹងរស់នៅក្នុងជីវិតតែម្នាក់ឯងរៀងរហូត
- 2019-02-16 06:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស១០ប្រភេទដែលទំនងជានឹងរស់នៅក្នុងជីវិតតែម្នាក់ឯងរៀងរហូត
ចន្លោះមិនឃើញ
យោងតាមការស្ទង់មតិរបស់ Gallup ដែលជាក្រុមហ៊ុនពិគ្រោះយោបល់របស់អាមេរិក បានឲ្យដឹងថា ៦០% នៃយុវជនអាមេរិក (ដែលជាប្រទេសចម្រុះជាតិសាសន៍) រស់នៅក្នុងជីវិតតែម្នាក់ឯង។
ខាងក្រោមនេះគឺជាមនុស្ស១០ប្រភេទដែលទំនងមិនអាចរស់ក្នុងជីវិតគូរបាន ហើយហេតុផលចម្បង គឺដោយសារឥរិយាបទផ្ទាល់របស់ពួកគេតែម្តង៖
១ កូនប្រុសដែលស្តាប់សម្តីម៉ាក់ប៉ាគ្រប់ម៉ាត់ (Mama's boy)
បុរសប្រភេទនេះអាចជាមិត្តល្អម្នាក់ ប៉ុន្តែគេមិនមែនជាស្វាមីល្អម្នាក់ទេ។ ប្រាដកណាស់ថាបើម៉ាក់គេតែងនៅក្បែរគេពិតជាអ្វីៗងាយស្រួលគ្រប់យ៉ាង។ ម៉ាក់បោកខោអាវឲ្យ ម៉ាក់សំអាតបន្ទប់ឲ្យ ហើយបើស្តាប់បង្គាប់ ម៉ាក់ថែមលុយឲ្យ។ ប៉ុន្តែជារឿយៗបុរសប្រភេទនេះ តែងចង់បានការថ្នាក់ថ្នមដោយការស្តាប់បង្គាប់ ប៉ុន្តែគេមិនអាចផ្តល់ភាពកក់ក្តៅ ផ្តល់ការការពារអ្នកដទៃបានឡើយ។
២ អ្នកគាំទ្រស្មោះស្ម័គ្រ (Fan)
“ខ្ញុំមិនអាចទៅជួបប៉ាម៉ាក់អ្នកបានទេ ព្រោះខ្ញុំត្រូវទៅគាំទ្រក្រុមរបស់ខ្ញុំ"។ ប្រសិនបើអ្នកបានលឺដូចនេះ មានន័យថាអ្នកកំពុងទាក់ទងជាមួយបុរស ឬ ស្រ្តីដែលលះបង់គ្រប់យ៉ាងដើម្បីតែចំណង់ចំណូលចិត្តចិត្តរបស់គេតែប៉ុណ្ណោះ។
៣ ប្រភេទមនុស្សជាងសូនរូប (Sculptor)
បុរសឬស្រ្តីប្រភេទនេះ តែងរើសគូស្រកររបស់គេទាល់តែមានលក្ខខ័ណ្ឌឥតខ្ចោះសមនឹងជីវិតរបស់ពួកគេ។ ផ្ទុយទៅវិញ ប្រសិនបើគេប្រាប់ថា កុំឲ្យអ្នកស្លៀកខោប៊យ ឲ្យអ្នកប្រឹងសម្រកទម្ងន់ ឬ ព្យាយាមរក្សារាងឲ្យស្អាត នោះបានន័យថា ជួបមនុស្សប្រភេទ Sculptor ធ្វើឲ្យអ្នកមានសំណាងទៅវិញ។
៤ មនុស្សដឹងសព្វ
មនុស្សប្រភេទនេះ ត្រៀមខ្លួនប្រាប់ពីរឿងរ៉ាវដែលគេចាប់អារម្មណ៍ប៉ប៉ាច់ប៉បោចជាច្រើន។ គាត់មិនចាប់អារម្មណ៍ស្តាប់អ្នកដទៃទេ។ ឧទាហរណ៍បើអ្នកបន្ថែមឃ្លាទៅលើរឿងរបស់គាត់ គាត់នឹងកាត់អ្នកភ្លាម "ម្តងនោះខ្ញុំ ...”។ បើអ្នកចំណាយពេលជាមួយមនុស្សប្រភេទនេះ ទៅមើលកុនម្នាក់ឯងប្រសើរជាង។
៥ អ្នកប៉ាវ (Spender)
បុរសនេះនឹងអញ្ជើញស្រីស្អាតទៅញ៉ាំអាហារពេលល្ងាច ហៅបង្កង អាហារ និង ស្រាថ្លៃៗ។ ប៉ុន្តែពេលក្រោយ គាត់នឹងខ្ចីលុយនាង ១០ ដុល្លារវិញ ក្រោយខ្ចីលុយគេមកហ៊ឺហាលែងបាន។
៦ អ្នកចូលចិត្តបង្ករឿង (Brawler)
ឧទហរណ៍បើនាងត្រូវបានគេដាក់សាច់ក្លាសេឲ្យញ៉ាំ ឬ ប្រទះទឹកដោះគោផុតកំណត់ ធូលីក្នុងបន្ទប់សណ្ឋាគារ ហើយមានអ្វីៗផ្សេងទៀតដែលមនុស្សប្រភេទនេះអាចយកជាហេតុផលបង្កឈ្លោះបាន។ មនុស្សប្រភេទ Brawler ហាក់សប្បាយរីករាយនៅពេលចាប់កំហុសរឿងអ្វីមួយ ដើម្បីបានបង្ហាញជំនាញឈ្លោះដ៏ "ឆ្នើម" របស់គេ ប៉ុន្តែប្តី ឬ ប្រពន្ធរបស់មនុស្សប្រភេទនេះមិនសរសើរទង្វើរបស់ពួកគេឡើង។ ផ្ទុយទៅវិញ គាត់នឹងលាក់អារម្មណ៍ដែលអៀនខ្មាសអ្នកដទៃ។
៧ ប្រភេទមនុស្សស្មាតហ្វូន (A smartphone person)
គេតែងបង្ហាញអារម្មណ៍សប្បាយកើតទុក្ខ មិនដែលឆ្ងាយពីទូរស័ព្ទ ហើយគេបន្តឆ្លើយឆ្លង comments ឥតឈប់ ឬ ដៃកាន់ទូរស័ព្ទមិនលែង ទោះជាកំពុងញ៉ាំអាហារ។ ប្រសិនបើដៃគូរបស់អ្នករស់នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រហែលជាពួកគេក៏កំពុងស្វែងរកក្តីស្រលាញ់នៅលើបណ្ដាញសង្គមផងដែរ។
៨ មនុស្សសន្សំសំចៃជ្រុល (Thrifter)
មនុស្សប្រភេទនេះនៅតែមិនបាច់ត្រូវការ smartphone ពីព្រោះ Nokia ៣៣១០ របស់គេនៅតែអាចប្រើបាន។ គេនៅតែប្រើខោអាវចាស់ៗ ហើយចង់បន្តប្រើវាយូរបំផុតតាមដែលអាចទៅរួច បើទោះជាមានលុយទិញថ្មីក្តី ព្រោះគិតថាចាស់ក៏ពាក់បាន។ ប៉ុន្តែដៃគូរបស់គេមានទស្សនៈផ្ទុយពីនេះ ហើយគ្នាក៏មានអារម្មណ៍ខ្មាស់អៀននៅពេលនៅជិតមនុស្សប្រភេទ Thrifter។
៩ មនុស្សបារម្ភគ្រប់រឿង
ឧទាហរណ៍មនុស្សប្រភេទនេះ បារម្ភតាំងពីថាគួរយកកូន២បានហើយក្រោយរៀបការ ឬ ថាបារម្ភនេះបារម្ភនោះ មានចរិតសូញសាញមិនដាច់ស្រេច គួរឲ្យធុញទ្រាន់។
១០ ប្រភេទមនុស្សសកម្មជន
គេតែងចង់ឲ្យដៃគូយល់ស្របតាមគំនិតរបស់ខ្លួនទាំងស្រុង ពិសេសទៅលើនិន្នាការសង្គម ហើយអ្នកប្រហែលជាត្រូវបានដៃគូអ្នកហាមឃាត់មិនឲ្យយករឿងដែលគេមានជំនឿថាត្រូវទៅកំប្លែងលេងសើចទៀតផង។
ដូច្នេះអ្នកមានជម្រើស២ បើចង់រស់នៅជាមួយមនុស្សមនោគមវិជ្ជាបែបនេះ ទី១ អ្នកត្រូវ subscribe គំនិតរបស់ដៃគូអ្នកថាដូចអ្វីដែលអ្នកគិតដែរ និង ទី២ អ្នកត្រូវជំទាស់ដាច់ខាតថាអ្នកមិនបានរីកចម្រើនតាមរបៀបដែលពួកគេមាននៅក្នុងជីវិតឡើយ។
អ្នកប្រហែលជាបានជួបនរណាម្នាក់ក្នុងចំណោមប្រភេទមនុស្សនៅក្នុងបញ្ជីនេះ ឬ ប្រសិនបើអ្នកជាប្រភេទមនុស្សស្ថិតក្នុងជំពូកណាមួយក្នុងចំណោមអ្នកទាំងនេះ អ្នកគួរតែធ្វើអ្វីម្យ៉ាងដើម្បីធ្វើឲ្យជីវិតគូរបស់អ្នករីកចម្រើន៕