​ប្រើ iPhone រាប់​ឆ្នាំ ដល់​ប្តូរ​មក​កាន់ Pixel 3 XL បាន​មួយ​សប្ដាហ៍ ដឹង​នាង​ឆ្លើយ​ម៉េច​អត់?

  • 2019-02-18 02:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​គាំទ្រ​ដាំ​ខ្ទឹម​ជាមួយ​ទូរសព្ទ iPhone ​និង​ផលិតផល Apple រយៈ​ពេល ៦ ឆ្នាំ​ក៏​បាន​សាកល្បង​ផ្លាស់​ប្តូរ​ពី​សេរ៊ី iPhone XS Max របស់​នាង ​មក​ប្រើប្រាស់ Pixel 3 XL របស់​ក្រុមហ៊ុន Google បាន​រយៈ​ពេល​មួយ​សប្តាហ៍។

ឆ្លើយតប​ក្នុង​វីដេអូ​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ Tech Insider ​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ស្រ្តី​ខាង​លើ​ក្រោយ​ធ្វើ​ការ​ផ្លាស់ប្តូរ។

និយាយ​មិន​លាក់​នាង​សង្កត់​ធ្ងន់​ថា​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​លើ Pixel 3 XL គឺ​មាន​តែ​ផ្នែក​កាមេរ៉ា​មួយ​គត់​ដែល​អាច​យក​ឈ្នះ iPhone ដោយ​ឡែក​ពុំ​មាន​ចំណុច​ល្អ​ណា​ផ្សេង​ទៀត​ដែល​អាច​ដក​ចិត្ត​នាង​ចេញ​ពី iPhone បាន​ឡើយ។

ហេតុផល​សាមញ្ញ​មួយ​ដែល​នាង​គិត​ថា​មាន​ភាព​ពិបាក​ក្នុង​ការ​ប្រើ​បំផុត​គឺ​ទាក់ទង​នឹង​ផ្ទៃ UI ​ដែល​មិន​បាន​ផ្តល់​បទពិសោធន៍​ប្រើប្រាស់​ល្អ​ឥត​ខ្ចោះ​ដូច​ប្រព័ន្ធ iOS នោះ​ទេ។ នាង​បញ្ជាក់​ថា៖ "Android ពិត​ណាស់​ដែល​អាច​ផ្តល់​ឲ្យ​អ្នក​ប្រើ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ច្រើន ប៉ុន្តែ iOS អាច​ផ្តល់​ឲ្យ​អ្នក​គ្រប់គ្រាន់​សម​ល្មម​នឹង​ការ​ប្រើប្រាស់​ហើយ"។

រយៈ​ពេល​មួយ​សប្តាហ៍​នោះ ជា​មធ្យម​នាង​កាន់ Pixel 3 XL ជាប់​ដៃ​បាន​ត្រឹម​ ៣ ម៉ោង​គត់/ថ្ងៃ ធៀប​នឹង​គ្រា​ប្រើ iPhone នាង​ចំណាយ​ពេល​មួយ​ទ្វេ​ជា​ពីរ​ដល់​ទៅ ៦ ម៉ោង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម