ចេញ Concept ប្រព័ន្ធ​ប្រតិបត្តិ iOS 13 ​ប្រមូល​ផ្តុំ​មុខងារ​ថ្មី​ដល់​ទៅ ៤០

  • 2019-02-18 04:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​មាន​ការ​បង្ហើប​ច្បាស់ការ​ណា​មួយ​ជុំវិញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រតិបត្តិ iOS 13 នោះ​ទេ ​លើកលែង​តែ​កាលបរិច្ឆេទ​ចេញ​ផ្សាយ​មួយ​គត់​ដែល​រំពឹង​នឹង​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍ WWDC 2019 ពាក់​កណ្ដាល​ឆ្នាំ​នេះ។

យ៉ាងណាមិញ​យោង​តាម​ក្រុម​ការងារ AppleiDesigner ​បាន​បង្ហាញ​នូវ​ការ​ស្រមើស្រមៃ​ពី​មុខងារ​ថ្មី​ចំនួន ៤០ ដែល​ខ្លួន​ប៉ាន់ប្រមាណ​ថា​នឹង​លេច​ចេញ​លើ​ iOS ជំនាន់​ក្រោយ។

ក្នុង​វីដេអូ​រយៈ​ពេល ២ នាទី​បង្ហាញ​ពី​មុខងារ​សំខាន់​ជា​ច្រើន​ដូច​ជា​ការ​រចនា​នូវ​ផ្ទៃ Status Bar ជំនាន់​ថ្មី, មុខងារ Always on Display, មុខងារ Dark Mode ​លើ iPhone/iPad ក៏​ដូច​ជា​ការ​អាប់ដែត Siri កាន់​តែ​វិសេសវិសាល​ជាង​មុន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​ព្រឹត្តិការណ៍ WWDC 2019 ​ត្រូវ​បាន​កំណត់​នឹង​ត្រៀម​ធ្វើ​ឡើង​នា​ចន្លោះ​ថ្ងៃ​ទី ៣-៧ មិថុនា​នៅ​ឯ​ McEnery Convention Center ដែល​ជា​ទីតាំង​តែ​មួយ​ធ្លាប់​ប្រព្រឹត្តិ​ធ្វើ​នា​ឆ្នាំ​ចាស់ ២០១៨។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា