Viber ​អាប់​ដេត​ថ្មី​លឿន​ខ្លាំង ស្រួល​ប្រើ​​មែន​ទែន ​សូម្បី​តែ​វីដេអូ​ឆាត​ជាក្រុមក៏បានដែរ

  • 2019-02-18 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី Viber បានប្រកាសចេញកំណែប្រែកម្មវិធីជំនាន់ទី ១០ ជាមួយនឹងការរចនាកម្មវិធីស្អាតទាក់ទាញជាងមុន មាន​មុខងារថ្មីៗជាច្រើន(Chat Extensions, Delete seen messages, Create Communities, Multi-platform និង Instant voice & video) ផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ប្រើប្រាស់បានលឿនរហ័សជាងកម្មវិធីផ្សេងដល់ទៅ ២ ដង ​សូម្បី​តែ​វីដេអូ​ឆាត​ក៏​មិន​ទាក់​ដែរ។

មុខងារថ្មីបន្ថែម ២ ដែល​ក្រុមហ៊ុន Viber បានណែនាំដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងធ្វើឲ្យកម្មវិធីក្លាយជាកន្លែងដែលសុវត្ថិភាពបំផុត មានប្រសិទ្ធភាព និងដំណើរការលឿនរហ័សនោះគឺ៖

  • មុខងារលាក់លេខ (Hiden-number Chats)៖ មុខងារនេះអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដោយមិនចាំបាច់ត្រូវដូរលេខទូរសព្ទ។ អ្នកអាចទំនាក់ទំនងដោយផ្ទាល់ ដោយគ្រាន់តែចុចលើព័ត៌មានផ្ទាល់ខ្លួននៃដៃគូសន្ទនារបស់អ្នកដែលមានបញ្ជីលេខទំនាក់ទំនងក្នុងក្រុម ឬសមាគមន៍ដែលមាននោះ។

  • មុខងារខលវីដេអូ Video Group Calls: អ្នកអាចប្រើមុខងារនេះ ដើម្បីធ្វើការខលជាក្រុមបាន ៥ នាក់បង្កឲ្យមានលក្ខណៈកម្សាន្តសប្បាយ។ ម្យ៉ាង​ទៀតនៅពេលម្នាក់ណាផ្តាច់ អ្នកអាចហៅអ្នកផ្សេងមកចូលបានបង្រ្គប់ ៥ នាក់។ បន្តិចទៀត Viber នឹងបន្ថែមមុខងារ Voice Calls នឹងបន្ថែមនៅជំនាន់ក្រោយៗទៀត។

តោះ! ចាំ​កាល​ទៀត អាប់ដេត Viber ឥឡូវ​នេះ ឬ​ដោនឡូត Viber នៅ​ទីនេះ

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា