កម្មវិធី ឌីជីថល​កម្ពុជា ​ដ៏ធំនិងដំបូង​បង្អស់ នឹងធ្វើនៅ​ខែ​មីនា​ខាង​មុខនេះហើយ!

  • 2019-02-18 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Digital Cambodia 2019 នឹង​ប្រារព្ធ​ឡើង​លើក​ដំបូង​បង្អស់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មីនា​ឆ្នាំ ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។

ពិពរណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូងនេះ ធ្វើឡើងក្នុងគោលបំណង​ប្រមូល​ផ្ដុំ​គ្រប់ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម IT និង ICT រួម​មាន រាជរដ្ឋាភិបាល ពាណិជ្ជកម្ម​ពហុជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី អ្នក​មាន​វិជ្ជាជីវៈ​អាជីព និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ ដើម្បី​ពិគ្រោះ​ពិភាក្សា​យោបល់ និង​បង្ហាញ​នូវ​និន្នាការ​ថ្មី​ៗ​នៃ ការ​អភិវឌ្ឍន៍​ក៏​ដូច​ជា បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម IT និង ICT ក្នុង​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ។

ម្ចាស់​កម្មវិធី វិទ្យាស្ថាន NIPTICT គាំទ្រ​ដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​មូលនិធិ​នៃ​ការ កសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (CBRD)។

​អ្នក​ចូល​រួម​វិភាគ​ទានធំ​ទី ១ គឺ ក្រុមហ៊ុន Smart អ្នក​ចូល​រួម​វិភាគ​ទានធំ​ទី ១ គឺ ក្រុមហ៊ុន Metfone ​អ្នក​ឧបត្ថម្ភ​ធំ​គឺ ក្រុមហ៊ុន Huawei និង CFOCN ​សហការ​រៀប​ចំ​កម្មវិធី​ដោយ ក្រុមហ៊ុន Sabay Digital Corp. និង Two Way PR៕

អានបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម