បើធ្វើតាមវិធីនេះ ទូរសព្ទ R17 Pro នឹងក្លាយជារបស់អ្នកភ្លាម​ៗ!

  • 2019-02-18 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះយោងតាម Facebook Page របស់ក្រុមហ៊ុន OPPO នៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុននឹងរៀបចំកម្មវិធីតាំងបង្ហាញផលិត ផលទូរស័ព្ទ ម៉ូឌែល R17 Pro នៅពេលខាងមុខនេះ ដោយមានភ្ជាប់ជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ម៉ូឌែល R17 Pro ថ្មីស្រឡាង និង ស្រស់ស្អាត មួយគ្រឿងដែលមានតម្លៃ ៦៩៩ ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលជាអ្នកគាំទ្រ និង អតិថិជនដែលកំពុងចាប់អារម្មណ៍មកលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។

នៅក្នុង Facebook Page របស់ OPPO បានបញ្ជាក់ថា៖ អ្នកនឹងមានឱកាសឈ្នះរង្វាន់OPPO R17 Pro ភ្លាមៗ ដោយគ្រាន់តែអ្នកគោរពទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។

  • ដោយការចុច Like Page Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO
  • Share រូបភាពមួយសន្លឹកនោះ
  • ហើយ Tag ទៅឲ្យមិត្តភក្តិរបស់លោកអ្នកចំនួន 5នាក់ ដោយដាក់ Caption ដូចជា (OPPO R17 Pro អ្នកជំនាញថតរូបពេលយប់ ដាក់សញ្ញា #R17Pro និង #Seize_the_night ) ជាការស្រេច។

បន្ទាប់មកក្រុហ៊ុននឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនមួយរូប ដែលបានគោរពទៅតាមលក្ខន្តិកៈបានយ៉ាងត្រឹមត្រូវ ដើម្បីក្លាយទៅជាអ្នកឈ្នះរង្វាន់ ទូរស័ព្ទស្មាតហ្វូន OPPO R17 Pro យ៉ាងស្រស់ស្អាត។

តាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងទៀតថា៖

  • កម្មវិធីលេងហ្កេមឈ្នះរង្វាន់ទូរសព្ទនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ដល់ថ្ងៃទី ២០កុម្ភៈ ឆ្នាំ២០១៩
  • ការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩
  • អ្នកដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ R17 Pro នឹងត្រូវមកទទួលដោយផ្ទាល់ក្នុងកម្មវិធីតាំងបង្ហាញរូបភាពដ៏ស្រស់ស្អាតដូចអ្នកជំនាញនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីតាំងផ្សារទំនើប Aeon Mall 1 Lively Plaza (ជាន់ផ្ទាល់ដី)។

តាមការសង្កេតយើងឃើញថា ក្រោយពីមានការបញ្ចេញរូបភាពទូរស័ព្ទមួយសន្លឹកនេះដែលសរសេរថា ចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញ R17 Pro AEON1, LIVELY PLAZA FEBUARY 22-23/10:00AM TO 09:00PM ត្រឹមតែរយៈ១ថ្ងៃប៉ុណ្ណោះ គឺមានអ្នកគាំទ្រចូលរួមលេង ដោយចុច Like , Comment, Share យ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយឡែកដូចលោកអ្នកធ្លាប់បានជ្រាបហើយអំពីម៉ូឌែលទូរស័ព្ទ R17 Pro របស់ OPPO ពិតជាស្រស់ស្អាតខ្លាំងណាស់ដែលមានចំនុចសំខានៗដូចជារូបរាងខាងក្រៅរចនាមានពណ៌ Gradient ដ៏ទាក់ទាញ។

R17 Pro មានកាមេរ៉ាក្រោយ៣គ្រាប់សម្រាប់ថតរូបពេលយប់ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នកចេញពីម៉ូឌែលនេះ មានគុណភាពខ្ពស់ដូចអ្នកជំនាញថតរូបពេលយប់ដូច្នោះដែរ។ ជាពិសេសទៅទៀតវាមានបច្ចេកវិទ្យាសាកថ្មលឿន Super VOOC និង មានសុវត្ថិភាព ស្របពេលដែលសាកថ្ម និង ដំណើរការកម្មវិធីនានា ដែលនេះគឺជាគុណសម្បត្តិមួយដែលមិនទាន់មានម៉ូឌែលទូរស័ព្ទណាអាចធ្វើបាននៅឡើយទេ។

មិនតែប៉ុណ្ណោះតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងថាគ្រប់ម៉ូឌែលស្មាតហ្វូនរបស់ OPPO ពេលចេញមកម្តងៗ គឺមានអតិថិជនគាំទ្រច្រើនទាំងគុណភាព និង តម្លៃលក់នៅទីផ្សារហើយក្រុមហ៊ុនតែងតែស្វែងរកអ្វីដែលថ្មី ទំនើប មានសុវត្ថិភាព និង មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់។

ចំពោះលោកអ្នកដែលចង់ចូលរួមលេងហ្គេមឈ្នះរង្វាន់ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាត ដែលមានសមត្ថភាពថតរូបពេលយប់ច្បាស់ ដូចមានអ្នកជំនាញ និង ចង់ជ្រាបនូវព័ត៌មានច្បាស់នានា សូមលោកអ្នកចូលទៅកាន់ Facebook Page របស់ក្រុមហ៊ុន OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/ ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម