ឈ្នះភ្លាម​! គ្រូ​បង្វឹក​កម្ពុជា ថា គ្មាន​ការ​ព្រួយបារម្ភ​ច្រើន​ទេ​ សម្រាប់​ប្រកួត​បន្ទាប់ព្រោះ​...

  • 2019-02-18 15:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ២២ ឆ្នាំ​កម្ពុជា​មិន​មាន​ក្ដី​ជា​ក្ដី​កង្វល់​ច្រើន​ទេ សម្រាប់​ការ​ប្រកួត​បន្ទាប់​ជា​មួយ​ក្រុម​ U22 មីយ៉ាន់ម៉ា​នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៦:៣០ នាទី​ល្ងាច ពី​ព្រោះ​​ក្រុម​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​។

លោក Felix

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ដែល​កម្ពុជា​យកឈ្នះ​ U22 ម៉ាឡេស៊ី​ថា លោក​មិន​មាន​អ្វី​ព្រួយបារម្ភ​ច្រើន​ទេ សម្រាប់​ប្រកួត​បន្ទាប់​ ពី​ព្រោះ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​កីឡាករ​២៣​នាក់​ដែល​សុទ្ធ​តែ​ល្អ​ៗ។ បើ​ទោះ​ប្រកួត​នេះ​មាន​បញ្ហា​កីឡាករ​របួស​ខ្លះ​​មែន​ ប៉ុន្តែ​មិន​មាន​បញ្ហា​​អ្វី​ចោទ​ទេ​។

​លោក​យល់​ថា ក្រុម​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ ប៉ុន្តែ​លោក​ក៏​បាន​ទស្សនា​​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​​រួច​ហើយ​ដែរ​ ហើយ​លោក​ក៏​បាន​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​​ក្នុង​ការ​លេង​ជាមួយ​ក្រុម​ខ្លាំង។ បើ​និយាយ​ពី​លទ្ធផល​ថ្ងៃ​នេះ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ នឹង​សង្ឃឹម​ថា ក្រុម​កម្ពុជា​នឹង​អាច​រក្សា​ទម្រង់​លេង​បាន​ល្អ​នៅ​ប្រកួត​បន្ទាប់​។

​​ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា​​យក​បាន​៣​ពិន្ទុ​ហើយ​ក្នុង​ពូល​ B នៃ​ព្រឹត្តិការណ៍​ខាង​លើ​ ដូច្នេះ​គឺ​កំពុង​កាន់​កាប់​កំពូល​តារាង​បណ្ដោះអាសន្ន​ ស្រប​ពេល​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​មាន​ម្នាក់​១​ពិន្ទុ​បន្ទាប់​ពី​ស្មើ​គ្នា​១-១ ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​