ចាំអីទៀត បាន​តេស្ត Oppo R17 Pro ផ្ទាល់ ថែម​បាន​ជួប​ជា​មួយ​អ្នក​ជំនាញ​ថត​រូប​ពេល​យប់​ទៀត

  • 2019-02-20 09:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“អ្នក​ជំនាញ​ថត​រូប​ពេល​យប់”​ទទួល​បាន​ការ​ងឿង​ឆ្ងល់​​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​តាម​រយៈ​ការ Post និង​ការ Share របស់​ក្រុម​តារា​សម្ដែង​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​ការ Post របស់​ក្រុម​តារា​សម្ដែង ពិធី​ករ និង​ពិធី​ការិនី​ល្បីៗ ទៅ​លើ​រូបថត​មួយ​សន្លឹក​ដោយ​មាន​បុរស​ម្នាក់​កាន់   កាមេរ៉ា​ថតរូប ទន្ទឹម​គ្នា​ជា​មួយ​នឹង​ទូរសព្ទ R17 Pro។ ទូរសព្ទ R17 Pro គឺ​ជា​ប្រភេទ​ម៉ូឌែល​ស្មាតហ្វូន​ថ្មី​ដែល​ក្រុមហ៊ុន OPPO បាន​ផលិត ដើម្បី​​តម្រូវ​ការ​​មនុស្ស​ទាន់​សម័យ និង សម្រាប់​អ្នក​ដែល​ស្រលាញ់​ការ​ថត​រូប​ពេល​យប់។

នៅ​ថ្ងៃ​សុក្រ ថ្ងៃសៅរ៍ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ នឹង​មាន​កម្មវិធី​តាំង​បង្ហាញ​ម៉ូឌែល​ទូរសព្ទ R17 Pro នៅ​ផ្សារ​ទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិត នៃ​ទូរសព្ទ​ម៉ូឌែល​នេះ។

ថ្ងៃ​តាំង​បង្ហាញ​ទូរសព្ទ R17 Pro អ្នក​ចូលរួមអាច​ទស្សនា​រូបថត​ដែល​ថត​ដោយ​ទូរសព្ទ R17 Pro នា​ពេល​រាត្រី ទាំងរូប​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង តាម​បណ្ដា​ប្រទេស​នានា។ មិន​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​កម្មវិធី​ការ​តាំង​បង្ហាញ​ទូរសព្ទ​នោះ អ្នក​ក៏​អាច​ទស្សនា​ដោយ​ផ្ទាល់ និង ចាប់​កាន់​ទូរសព្ទ​ថ្មី R17 Pro ថែម​ទាំ​អាច​ធ្វើ​តេស្ត​សមត្ថភាព​ថត​រូប​ដោយ​ខ្លួន​ឯង និង ជួប​ជា​មួយ​នឹង​អ្នក​ជំនាញ​ផ្នែក​ថត​រូប​គ្រប់​ប្រភេទ​កាមេរ៉ា ដែល​នឹង​បង្ហាញ​ជូន​ពី​បច្ចេកទេស​នៃ​ការ​ថត​រូប​គ្រប់​ប្រភេទ​បាន​ទៀត​ផង ។

ទូរសព្ទ​ម៉ូឌែល​ថ្មី R17 Pro បាន​រចនាជាពិសេស សម្រាប់​មនុស្ស​សម័យថ្មី ជា​មួយ​រូបរាង​ទាក់ទាញ ទាំង​ផ្នែក Hardware និង Software។ បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​នៅ​លើ​អេក្រង់​ទូរសព្ទ ផ្នែក​ខាង​ក្រោយ​ទូរសព្ទ​មាន​ពណ៌ Gradient បែប​ធម្មជាតិ និង បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​៣គ្រាប់​សម្រាប់​ថត​រូប​ពេលយប់ មាន​បច្ចេកទេស​ទប់លំនឹង OIS ដោយ​មិន​ខ្លាច​ញ័រ ដែល​អាច​ធ្វើ​ឲ្យ​រូប​ថត​ថត​ចេញ​ពី​ម៉ូឌែល​នេះ​មាន​គុណភាព​ខ្ពស់​ដូច​អ្នក​ជំនាញ​ថត​រូប​ពេល​យប់​ដូច្នោះ​ដែរ។

បូករួម​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្មលឿន Super VOOC ដែល​មាន​សុវត្ថិភាព អាច​សាក​ថ្ម​​បណ្តើរ និង ដំណើរ​ការ​កម្មវិធី​នានា​បណ្ដើរ មាន RAM ទំហំ 8GB។

កុំភ្លេច​ចូល​រួម​ធ្វើ​ការ​តេស្ត និង​ថត​រូប​ផ្ទាល់​នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON 1 ជាន់​ផ្ទាល់​ដី។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅកាន់ Page ផ្លូវ​ការរបស់ OPPO៖ https://www.facebook.com/OPPOCAMBODIA/  

អត្ថបទ៖ ម៉េងងី