ហ៊ាន​ចាយ​ទេ? Galaxy S10+ មាន RAM 12 GB តម្លៃ ១៦០០ ដុល្លារ​

  • 2019-02-22 03:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​Samsung Galaxy S10 មាន​រហូត​ដល់​ទៅ ៣ ម៉ូដែល​ឯណោះ ហើយ​ក្នុង​នោះ​មាន​មួយ​ម៉ូដែល​ដែល​លេច​ធ្លោ​ជាង​គេ គឺ Galaxy S10+ ប្រភេទ​ទំហំ​អង្គ​ផ្ទុក ១ TB និង​មាន​ RAM ទំហំ ១២ GB។

ចំណុច​លេច​ធ្លោ​របស់​ Galaxy S10+ នេះ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​ត្រកូល Galaxy S ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​នៅ​សហរដ្ឋអាមេរិក​វា​មាន​តម្លៃ ១ ៦០០ ដុល្លារ​ឯណោះ។ យ៉ាងណាក្ដី Galaxy S10 នៅ​មាន​មួយ​ប្រភេទ​ទៀត​គឺ Galaxy S10 5G ដែល​មិន​ទាន់​បង្ហាញ​តម្លៃ​លក់ ប៉ុន្តែ​រំពឹង​ថា​នឹង​ថ្លៃ​ជាង Galaxy S10+ RAM ទំហំ ១២ GB ទៅ​ទៀត។

គួរ​ដឹង​ថា​ Galaxy S10+ មាន​បំពាក់​អេក្រង់​​ទំហំ ៦,៤ អ៊ីញ មាន​ថ្ម​ទំហំ ៤១០០ mAh មាន​កាមេរ៉ា​ខាង​មុខ​ពីរ​គ្រាប់ ​កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់​ ​ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​បន្ថែម ដើម្បី​បាន​ទំហំ​អង្គ​ផ្ទុក​ដល់ ១,៥ TB ឯណោះ៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម