ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​របស់ Man City ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ក្លឹប

  • 2019-02-23 02:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Manchester City កីឡាករ Aymeric Laporte បាន​​ពង្រីក​កុងត្រា​ថ្មី​២​ឆ្នាំ​ទៀត​នៅ​ជាមួយ​ជើង​ឯក Premier League ដល់​ឆ្នាំ​២០២៥។

ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ចូលរួម​​ជាមួយ City ផ្ទេរ​ពី​ក្លឹប​អេស្ប៉ាញ Athletic Bilbao ក្នុង​តម្លៃ​កំណត់ត្រា​របស់​ក្លឹប​៥៧​លាន​ផោន​កាល​ពី​ខែ មករា ឆ្នាំ ២០១៨។ នា​ពេល​បច្ចុប្បន្ន​ Laporte​វ័យ​២៤​ឆ្នាំ​ជា​ខ្សែ​ការពារ​សំណព្វ​ចិត្ត​របស់​លោក Pep Guardiola បង្ហាញ​ខ្លួន​៣៦​ប្រកួត​គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។

“ក្លឹប​​នេះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​គ្រប់​យ៉ាង ខ្ញុំ​ត្រូវ​ការ​ពង្រឹង​ការ​ប្រកួត​របស់​ខ្ញុំ។ ខ្ញុំ​​បាន​បោះជំហាន​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ចង់​បន្ត​ទទួល​បាន​​​ភាព​ប្រសើរ​ឡើង​ៗ"៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី