រីចំណាន កល្យាណ តាំងចិត្តខ្ពស់ដណ្តើមមកុដ Miss Planet International 2019

  • 2019-02-24 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា ​រី​ចំណាន ​កល្យាណ ​បេក្ខភាព​​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​កម្មវិធី " Miss Planet International 2019​” បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​យ៉ាង​មុត​មាំ​ លើ​ការ​ប្រកួត​ប្រជែង​នេះ ​ជាមួយ​ស្រី​ស្អាត​​ចំនួន​៣៤​ប្រទេស​ ដើម្បី​ដណ្ដើម​កុដ​កញ្ញា​ឯក ​ពី​កម្មវិធី​នេះ​។

​ស្រី​ស្អាត​អាយុ​១៩​ឆ្នាំ ​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ព្រមទាំង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ បើ​ទោះ​ខ្លួន​ជួប​ការ​លំបាក​ខ្លះ​ៗ​សម្រាប់​ការ​ពាក់​ស្បែក​ជើង​កែង​ចោត ពេល​ដើរ​ម៉ូដ​យ៉ាង​ណា​ក៏​ដោយ។ ​ " ចា​បង សម្រាប់​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​គឺ​ខ្ពស់​មែន​ទែន ដោយ​សារ​ការ​ប្រលង​មាន​ការ​ពិបាក​ជា​ច្រើន ត្រូវ​ទ្រាំ​ជាមួយ​ស្បែក​ជើង​កែង ត្រូវ​តម​អាហារ​ខ្លួន​ឯង ហ្វឹក​ហាត់​ខ្លួន​ឯង សមត្ថភាព ការ​រៀប​ចំ​ខ្លួន គឺ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ល្អ ឲ្យ​ស័ក្ដិសម​ជា​បវរកញ្ញា​ឯក​"។ ស្រីស្អាតទើបបញ្ចប់ថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក ប្រាប់ឲ្យដឹង។

ចំពោះ​ការ​ហ្វឹក​ហាត់​វិញ ​កូន​ទី​២​ក្នុង​គ្រួសារ​រូប​នេះ ​ត្រូវ​ហាត់​ច្រើន​លើ​ការ​ដើរ​ម៉ូដ​ ការ​និយាយ​​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ​បំផុត ​សម្រាប់​ការ​ប្រកួត​លើ​ឆាក​​អន្តរជាតិ ក្នុង​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ ​ដើម្បី​ដណ្ដើម​មកុដ​ពី​កម្មវិធី​នេះ ​៕​

អត្ថបទ៖ លឹម សុនា