មកដឹងចំណុចពិសេស កាមេរ៉ា ៥ គ្រាប់លើ Nokia 9
- 2019-02-25 06:05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណុចពិសេស កាមេរ៉ា ៥ គ្រាប់លើ Nokia 9
ចន្លោះមិនឃើញ
ស្មាតហ្វូនកាមេរ៉ា ៥ គ្រាប់ដំបូងគេក្នុងលោក ត្រូវបានក្រុមហ៊ុន HMD Global បង្ហាញចេញកាលពីយប់មិញ ដោយជាម៉ូដែល Nokia 9 PureView។
ចំណុចលេចធ្លោបំផុតរបស់ Nokia 9 PureView គឺនៅត្រង់កាមេរ៉ា ៥ គ្រាប់នេះឯង។ កាមេរ៉ាទាំង ៥ គ្រាប់នៅផ្នែកខាងក្រោយមានកម្រិត Aperture f/1.8 ដែលជាកែវឡេន Zeiss។ ឡេនពីរគ្រាប់ជាប្រភេទឡេនពណ៌ធម្មជាតិ និង បីគ្រាប់ទៀតជាឡេនស-ខ្មៅ។ វាក៏មានកាមេរ៉ាគ្រាប់ទី ៦ ដែលជាប្រភេទកាមេរ៉ាវាស់ជម្រៅ ដែលជំនួយដល់ការថតរូប Bokeh កាន់តែប្រសើរ។
កាមេរ៉ាទាំង ៥ គ្រាប់មានកម្រិត ១២ MP ដូចៗគ្នា ដោយសុទ្ធសឹងជាប្រភេទកាមេរ៉ាធម្មតា មិនមានប្រភេទ Wide-Angle ឬ Telephoto នោះឡើយ។ ពេលថតរូបម្ដងៗស្មាតហ្វូននេះបញ្ចូលរូបភាពថតចេញពីកាមេរ៉ាទាំង ៥ ចូលគ្នា ទៅជារូបភាពមួយសន្លឹក ដែលមាន Dynamic Range ខ្លាំងបំផុត។
រឹតតែពិសេស Nokia 9 អាចកំណត់ការថតរូបប្រភេទ RAW បាន ដើម្បីអាចកែសម្រួលលើកម្មវិធី Adobe Lightroom ដែលអាចទាញយកដំឡើងលើទូរសព្ទនេះបានដោយឥតគិតថ្លៃ។
Nokia បានអះអាងដែរថា Setup នៃកាមេរ៉ាទាំង ៥ គ្រាប់ រួមនឹងកាមេរ៉ាវាស់ជម្រៅនេះ អាចបង្កើតរូបភាព Bokeh កាន់តែដូចធម្មជាតិ ហើយអ្នកប្រើប្រាស់ក៏អាចកែសម្រួលកម្រិតព្រាលលើរូបភាពដែលថតហើយបានផងដែរ។ សមត្ថភាពថតវីដេអូមិនសូវអស្ចារ្យប៉ុន្មាននោះទេ ដោយអាចថតវិដេអូកម្រិត 4K ត្រឹមល្បឿន ៣០ ប្លង់/វិនាទី។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់ Nokia 9 PureView មានដូចខាងក្រោម ៖
ខាងក្រោមជារូបភាពច្រើនសន្លឹកថតចេញពី Nokia 9 PureView ៖