ទ្រាំ​មិន​បាន​ OPPO បញ្ចេញ​ទូរសព្ទ​បត់​ហ្នឹង​គេ​ដែរ

  • 2019-02-25 07:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ក្រោយ​ពី Huawei និង Samsung បាន​បញ្ចេញ​ស្មាតហ្វូន​បត់​បាន​ដំបូង​របស់​ខ្លួន ​ធ្វើ​ឲ្យ​​​អនុ​ប្រធាន​ក្រុមហ៊ុន​ OPPO ទ្រាំ​មិន​បាន​ បង្ហាញ​​ខ្ទេច​រូបរាង​ស្មាតហ្វូន​បត់​អេក្រង់​បាន​។

លោក​ Brian Shen ដែល​ជា​អនុ​ប្រធាន​ក្រុមហ៊ុន​ OPPO បាន​បង្ហាញ​រូបរាង​ស្មាតហ្វូន​បត់​បាន​របស់​ខ្លួន​នៅ​លើ​គណនី​ Weibo ហើយ​លោក​បាន​បញ្ជាក់​ច្បាស់​ថា​ ​នឹង​បញ្ចេញ​លក់​ផលិតផល​នេះ​ប្រសិន​បើ​មាន​តម្រូវ​ការ​ច្រើន។ តាម​រយៈ​រូបភាព​បាន​បង្ហាញ​ថា​ OPPO ហាក់​ដូច​ជា​មាន​ទំនោរ​ងាក​ទៅ​ Huawei ជា​ជាង​ Samsung។

ស្មាតហ្វូន​បត់​របស់​ OPPO មាន​អេក្រង់​ដែល​ពន្លា​ចេញ​ក្រៅ និង​មាន​ដុំ​ខ្មៅ​មួយ​ដុំ​សម្រាប់​ផ្ទុក​នូវ​កាមេរ៉ា និង​គ្រឿង​បន្លាស់​ដទៃ​ទៀត។ ក្រៅ​ពី​រូបរាង ព័ត៌មាន​ផ្សេង​ទៀត​អំពី​ស្មាតហ្វូន​បត់​នេះ មិន​បាន​បង្ហាញ​នៅ​ឡើយ​ទេ ដោយ​សារ​វា​នៅ​ជា​ផលិតផល​គំរូ​នៅ​ឡើយ៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី