ឥណ្ឌាបើកការវាយប្រហារផ្លូវអាកាសលើភេរវករប៉ាគីស្ថាននៅតាមព្រំដែន

  • 2019-02-26 09:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ឥណ្ឌា​មួយ​រូប អះអាង​ថា​យន្ដហោះ​ចម្បាំង​មួយ​គ្រឿង​របស់​ប្រទេស​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ជោគជ័យ​លើ​ក្រុម​ភេរវករ​ប៉ាគីស្ថាន​ដែល​គ្រប់គ្រង​ផ្នែក​មួយ​នៃ​រដ្ឋ Kashmir។

យោង​តាម​រដ្ឋ​មន្ត្រី​នៃ​រដ្ឋ​លោក Gajendra Singh Shekhawat បាន​ឲ្យ​ដឹង​នៅ​ក្នុង​សារ Twitter នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កង​ទ័ព​អាកាស​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ព្រឹក​នេះ​ទៅ​លើ​ជុំរុំ​ភេរវករ​និង​កម្ទេច​វា​ទាំង​ស្រុង។ ក្រុម​ភេរវករ​ជីហាត​នេះ​មាន​ឈ្មោះ Jaish-e-Mohammed ដែល​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​នៅ​តំបន់ Kashmir ប៉ុន្តែ​ការ​វាយ​ប្រហារ​តាម​អាកាស​បាន​កម្ទេច​ពួកគេ ហើយ​ទទួល​ជោគជ័យ ១០០​%​តាម​ការ​គ្រោង​ទុក។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យន្ដហោះ​ចម្បាំង​ឥណ្ឌា​ហោះ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​គ្រប់គ្រង (LoC) ដែល​បែងចែក​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​ជា​ពីរ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧១​មក​ដែល​ពួកគេ​ធ្វើ​សង្គ្រាម​បើកចំហរ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ RT   ប្រែ​សម្រួល៖ រ័ត្ន