មិន​គួរ​ឲ្យ​ជឿ! Steve Jobs ហាម​កូន​មិន​ប្រើ​ iPad

  • 2014-09-23 14:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ថា​ជា​រឿង​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​ក៏​ថា​បាន ចំពោះ​ការ​ហាមប្រាម​កូន​ទាំង​ពីរ​នាក់​របស់​ Steve Jobs មិន​ឲ្យ​​លេង iPad។

អាន៖ ហួស​ចិត្ត​! ​ប្រឹង​ទិញ​ iPhone 6 ឲ្យ​បាន​មុន​គេ ​តែ​យក​មក​ទម្លាក់​លេង

 

iPad ជា​អ្វី​ដែល​ Jobs ​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​ឡើង​សម្រាប់​មនុស្ស​សម័យ​បច្ចេកវិទ្យា​ទំនើប ក្នុង​គោល​បំណង​ផ្លាស់ប្ដូរ​ឥរិយាបថ ​មិន​ថា​ ការ​ស្ដាប់​​តន្ត្រី ​មើល​វីដេអូ ​ទំនាក់ទំនង ​និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ Steve Jobs បង្កើត និង​ប្រកាស ​iPad ដំបូង​បំផុត កាល​ពី ថ្ងៃ​ទី ៣ មេសា ​ឆ្នាំ ២០១០ ម៉ូដែល Wi-Fi មុន​លោក​ទទួល​អនិច្ចកម្ម​មួយ​ឆ្នាំ (២០១១)។

 

 

ទន្ទឹម​នឹង​ផលិតផល ដែល​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល ​និង​លក់​ដាច់​បំផុត ព្រម​ទាំង​ជា​ដើម​ចម ដែល​ធ្វើ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ ជា​គូប្រជែង​ផលិត Tablet តាម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​​អ្នក​សារព័ត៌មាន​​របស់​កាសែត New York Times ធ្លាប់​ចោទ​សំនួរ​ទៅ​កាន់​បុរស​ពោរពេញ​ដោយ​គំនិត​បង្កើត​ថ្មី​រូប​នេះ​ថា ​"អ៊ីចឹង កូនៗ​របស់​លោក​ប្រហែល​ជា​ស្រលាញ់ ​iPad ខ្លាំង​ហើយ​មើល៍​ទៅ ”?

 

“ពួក​គេ​អត់​ដែល​ប្រើ​ទេ។ ខ្ញុំ​មាន​ដែន​កំណត់​ឲ្យ​កូនៗ​ខ្ញុំ​ប្រើ​នៅផ្ទះ"។ នេះ​ជា​ចម្លើយ​​​ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ស្រឡាំងកាំង។

 

សរុប​ទាំង​ iPad ជំនាន់​ដំបូង​បង្អស់ ​រហូត​ដល់​ជំនាន់​ចុងក្រោយ iPad Air និង​ ស៊េរី​ mini Apple លក់​បាន ២០០​លាន​គ្រឿង គិត​តែ​នៅ​សហរដ្ឋ​អាមេរិក ត្រឹម​ខែ មិថុនា ២០១៤។ បើ​ទោះ​ជា ​New York Times បញ្ជាក់​ថា កូនៗ​របស់​ Jobs ហាម​ឃាត់​កូន ប្រុស ១ ស្រី ១ (ក្នុង​ចំណោម​កូន​សរុប ៤នាក់)  មិន​ឲ្យ​លេង iPad ក្ដី  ក៏​ប៉ុន្តែ​សារព័ត៌មាន​ដដែល​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ។

 

ដោយ​៖ ខ្លាឃ្មុំតូច ប្រភព៖ seattlepi

អត្ថបទពេញនិយម