មេ Huawei និយាយ​ចំៗ​ថា​ការ​ឌីហ្សាញ​របស់​ Galaxy Fold "មិន​ល្អ"

  • 2019-03-01 04:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate X និង Samsung Galaxy Fold បាន​ក្លាយ​ជា​​តួឯក​ក្នុង​ព្រឹត្តិការណ៍​​ MWC ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​នា​សប្ដាហ៍​នេះ ដោយ​សារ​តែ​វា​ជា​ស្មាតហ្វូន​បត់​ដែល​គ្រប់គ្នា​ទន្ទឹង​រង់ចាំ​យូរ​ឆ្នាំ​មក​ហើយ។ ស្មាតហ្វូន​ទាំង​ពីរ​មាន​រចនាបថ​ខុស​គ្នា ប៉ុន្តែ​លោក Richard Yu នាយក​ប្រតិបត្តិ​ Huawei បាន​និយាយ​ច្បាស់ៗ​ថា​ខ្លួន​ចូល​ចិត្ត​មួយ​ណា​ជាង។

Galaxy Fold

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Business Insider លោក Richard បាន​បង្ហាញ​ថា​​ក្រុមហ៊ុន​របស់​ខ្លួន​បាន​សិក្សា​​លើ​គម្រោង​ការ​ស្មាតហ្វូន​បត់​ចំនួន ៣ ក្នុង​ពេល​តែ​មួយ។ ដោយ​ក្នុង​នោះ​មាន​​មួយ មាន​រចនាបថ​​ស្រដៀង​គ្នា​នឹង​ Galaxy Fold ហើយ​ល្អ​ជាង​ Galaxy Fold ទៀត​ផង។ ប៉ុន្តែ​​លោក​សម្រេច​ចិត្ត​បោះចោល​គម្រោង​ការ​នេះ ដោយ​សារ​វា​មាន​ចំណុច​អវិជ្ជមាន។

Galaxy Fold

លោក Richard បាន​រៀប​រាប់​ថា ៖ "ខ្ញុំ​គិត​ថា​​ការ​មាន​អេក្រង់​ពីរ មាន​អេក្រង់​មុខ​មួយ​ និង​អេក្រង់​ខាង​ក្រោយ​មួយ ធ្វើ​ឲ្យ​ទូរសព្ទ​មាន​ទម្ងន់​ធ្ងន់​ពេក”។ លោក​ចង់​សំដៅ​ដល់​ Galaxy Fold ដែល​មាន​រចនាបថ​អេក្រង់​ពីរ។

Mate X
Mate X

គួរ​ដឹង​ថា​ Mate X មាន​រចនាបថ​អេក្រង់​ពន្លា​ចេញ​ក្រៅ ខុស​ពី Galaxy Fold ដែល​មាន​រចនាបថ​អេក្រង់​បត់​ចូល​ក្នុង។ ស្មាតហ្វូន​ទាំង​ពីរ​សុទ្ធ​តែ​មាន​តម្លៃ​ខ្ទង់ ២ ពាន់​ដុល្លារ​ដូច​គ្នា ប៉ុន្តែ​គេ​រំពឹង​ថា​ពេល​មាន​ក្រុមហ៊ុន​ច្រើន​បញ្ចេញ​ស្មាតហ្វូន​បត់​នេះ តម្លៃ​របស់​វា​អាច​នឹង​​ទាប​ជាង​នេះ៕​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង