ក្លឹប​ណា​ខ្លះ​ជុំវិញ​ពិភពលោក​ ដែល​គ្រប់គ្រង​ដោយ Manchester City?

  • 2019-03-02 02:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City ជា​ផ្នែក​មួយ​នៃ​ City Football Group ជា​ម្ចាស់​កម្មសិទ្ធិ​ពេញលេញ និង ជា​ម្ចាស់​ភាគហ៊ុន​យ៉ាង​ច្រើន​រហូត​ដល់​ទៅ ៧ ក្លឹប​ ក្នុង ៧ ប្រទេស​ផ្សេង​ៗ​គ្នា នៅ​លើ​ទ្វីប​ចំនួន​៥​គឺ​ទ្វីប​អឺរ៉ុប អាមេរិក​ខាងជើង អាមេរិក​ខាងត្បូង ទ្វីប​អាស៊ី និង អូសេអានី។

​១ Manchester City

Man City គឺជា​ក្លឹប​បាល់ទាត់​របស់ Sheikh Mansour ដែល​ជា​សមាជិក​នៃ​គ្រួសារ​ អាប៊ូដាប៊ី ដ៏​មាន​ឥទ្ធិពល​នៃ​ប្រទេស​​ស្តេច​ប្រេង​​អារ៉ាប់រួម។ Man City ក៏​ជា​ក្រុមហ៊ុន​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​​ Abu Dhabi United Group ហើយ​ក្លឹប​​នៅ​អង់គ្លេស​មួយ​នេះ​ក៏​ជា​ក្លឹប​ច្បង​គេ​ក្នុង​ចំណោម​ក្លឹប​បាល់ទាត់​៧​ផ្សេងទៀត​របស់ City Football Group របស់​មហាសេដ្ឋី​អារ៉ាប់រួម។
Sheikh Mansour បាន​ទិញ ក្លឹប Manchester City ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីនស៊ីណាវ៉ាត្រា ក្នុង​តម្លៃ ​២១០ លាន​ផោន (ប្រហែល ២៨០ លាន​ដុល្លារ) នៅ​រដូវ​ក្តៅ​ឆ្នាំ ២០០៨ ។

២ New York City (សហរដ្ឋអាមេរិក)

New York City គឺជា​ក្លឹប​បរទេស​ដំបូង​គេ​​បន្ទាប់​ពី Man City នៅ​ក្រោម City Football Group គឺ​ជា​ក្លឹប​បាល់ទាត់​បង្កើត​ថ្មី​​នៅ​ទីក្រុង​ញ៉ូ​យ៉​ក​ក្នុង​ឆ្នាំ​ ២០១៣ ដែល​ក្លាយ​ជា​ក្លឹប​បាល់ទាត់​ធំ​ទី​២០​នៅ Major League Soccer សហរដ្ឋអាមេរិក។

៣ Melbourne City (អូស្រ្តាលី)

City Football Group បាន​ពង្រីក​ក្លឹប​ទី​៣ នៅ​ដើម​ឆ្នាំ ២០១៤។ ដំបូង​ឡើយ ម្ចាស់​ក្លឹប​មេឃ​ខៀវ​ទិញ​ភាគហ៊ុន Melbourne City តែ​ ៨០% ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ទិញ​បង្ហើយ​ភាគហ៊ុន​ ២០% ដែល​នៅ​សល់​ ក្នុង​ឆ្នាំ​ ២០១៥ ដើម្បី​​ពង្រីក​ការ​រកស៊ី​វិស័យ​បាល់ទាត់​នេះ​នៅ A-League ប្រទេស​អូស្រ្តាលី។

៤ Yokohama F. Marinos (ជប៉ុន)

City Football Group បាន​ផ្លាស់ប្តូរ​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ខែ ឧសភាឆ្នាំ ២០១៤ ដោយ​មាន​ភាគហ៊ុន ២០% ក្នុង​ក្លឹប Yokohama F. Marinos ។

៥ Club Atletico Torque (អ៊ុយរុយហ្គាយ)

City Football Club បាន​ចាប់​ផ្តើម​ក្លឹប​អាមេរិក​ខាង​ត្បូង​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ២០១៧ ដោយ​បាន​ទិញ Club Atletico Torque ជា​ក្លឹប​នៅ​លីគ​លំដាប់​ទី​២​ប្រទេស អ៊ុយរុយហ្គាយ។

៦ Girona (អេស្ប៉ាញ)

​City Football Group បណ្តាក់​ទុនថ្មីរបស់ពួកគេ​នៅ​ទ្វីប​អឺរ៉ុប​ក្រៅ​ដី​អង់គ្លេស​ ដោយ​បាន​ទិញ​ភាគហ៊ុន ៤៤,៣% ពី​ក្លឹប​ក្នុង​តំបន់​កាតាឡាន់​ ប្រទេស​អេស្ប៉ាញ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៧។

៧ Sichuan Jiuniu (ចិន)

ខែ​កុម្ភៈ​ឆ្នាំ ២០១៩ City Football Group បាន​បន្ថែម​សមាជិក​ទី​៧ ដោយ​បាន​​ទិញ​​ភាគហ៊ុន​ខ្លះ​របស់​​ Sichuan Jiuniu (ស៊ីឈួនជីនយូ) ជា​ក្លឹប​លំដាប់​ទី​៣​នៅ​លីគ​ចិន។

ម្ចាស់​ក្លឹប Man City បាន​ពង្រីក​ទំនាក់ទំនង​ជា​មួយ​ប្រទេស​នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​ចំនួន​២​បាន​វិនិយោគ​ទឹកប្រាក់​​សរុប​ចំនួន ៤០០ លាន​ដុល្លារ ស្មើ​នឹង​ភាគហ៊ុន ១៣% នៅ​ក្នុង​ CFG ក្នុងCity Football Group កាល​ពី​ឆ្នាំ ២០១៥៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី