ថ្មី​ទៀត​ហើយ ធ្លាយ​រូបភាព OnePlus 7 ​ប្រើ​កាមេរ៉ា​មុខ​ផុស

  • 2019-03-04 03:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OnePlus ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ដោយ​ទំនង​ជា​ម៉ូឌែល OnePlus 7 គាំទ្រ​ដល់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន 5G។

ទន្ទឹម​នេះ​ក៏​មាន​ការ​លេច​ធ្លាយ​នូវ​រូបភាព Render ជា​ច្រើន​សន្លឹក ​ពី​គណនី @OnLeaks លើ​បណ្តាញ​សង្គម Twitter ដែល​ជឿ​ថា​ជា​រចនាបថ​ពិតៗ​នៃ​ស្មាតហ្វូន​សេរ៊ី​ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន​ប្រទេស​ចិន។

ក្នុង​នោះ​គេ​ឃើញ​មាន​ចំណុច​រសើប​ត្រង់​ការ​អភិវឌ្ឍ​ផ្ទៃ​អេក្រង់​ពេញ គ្មាន​ស្នាម​ឆក​ឬ​គ្រហួង​ណា​មួយ ដោយ​ឡែក​ច្នៃ​ទៅ​ប្រើប្រាស់​កាមេរ៉ា​មុខ​បែប​ផុស​ (Pop-Up Camera)នៅ​ផ្នែក​ខាង​លើ​តួ​ម៉ាស៊ីន ដូច​គូ​ប្រជែង Vivo V15 Pro និង Oppo F11 Pro។

ផ្នែក​ខាង​ក្រោយ​មាន​ប្រើប្រាស់​កាមេរ៉ា ៣ គ្រាប់​ស្ថិត​នៅ​ជួរ​បញ្ឈរ អម​ភ្លើង​ LED ប៉ុន្តែ​គ្មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ពោល​ជា​ការ​ជឿជាក់​ថា​ម៉ូឌែល​នេះ​អាច​រំពឹង​ប្រើ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់​ទៀត​ផង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​ចំពោះ​តម្លៃ​ជំនាន់ OnePlus 7 ធម្មតា​អាច​ក្បែរ ៦០០ ដុល្លារ ខណៈ​ប្រភេទ​ប្រើប្រាស់​ 5G អាច​ហក់​ខ្ពស់​ជាង​នេះ ប៉ុន្តែ​ក៏​មិន​ដល់​ ១ ពាន់​លាន​ដុល្លារ​នោះ​ដែរ នេះ​បើ​តាម​ការ​សន្យា​កន្លង​មក​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន OnePlus ផ្ទាល់​ធ្លាប់​លើក​ឡើង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម