U19 នារី​​រសៀល​​ ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន

  • 2019-03-04 02:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី​ក្រោម​អាយុ ១៩ ឆ្នាំ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​​ទល់​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន Vicsale Okinawa FC Nabita វេលា​ម៉ោង ៤ រសៀល​នេះ​ក្នុង​ព្រឹត្តិការណ៍ JENESYS 2018 Japan Asean U19 Women Football Tournament ។

U19 នារី​កម្ពុជា (រូបថត៖ FFC)

សម្រាប់​ក្រុម​ U19 នារី​កម្ពុជា​ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​មក​ឈ្នះ​ U19 នារី​សិង្ហបុរី ៤-១ និង​ចាញ់ U19 ម៉ាឡេស៊ី ៣-០ ។ ស្រប​ពេល​​ក្រុម​ U19 Vicsale Okinawa FC Nabita ​ទើប​តែ​​ប្រកួត​បាន​១​ប្រកួត​ប៉ុណ្ណោះ ដោយ​យក​ឈ្នះ​ U19 សិង្ហបុរី ៩-០។

ពាន​ខាង​លើ​នេះ​ U19 កម្ពុជា​ស្ថិត​នៅ​ពូល​ B ជា​មួយ​ក្រុម U19 Vicsale Okinawa FC Nabita, U19 ឡាវ, U19 ម៉ាឡេស៊ី និង U19 សិង្ហបុរី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​