មកស្គាល់ ប្រទេសតែ ៦ប៉ុណ្ណោះក្នុងពិភពលោក ផ្ដល់សិទ្ធិស្មើភាពគ្នាដល់បុរស និងស្ត្រី

  • 2019-03-05 07:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ជា​សកល​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក បង្ហាញ​ថា​មាន​តែ​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ទូទាំង​ពិភពលោក​ដែល​ផ្ដល់​សិទ្ធិ​ស្មើ​ភាព​គ្នា​ពិត​ប្រាកដ​សម្រាប់​បុរស និង​ស្ត្រី។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ប្រទេស​ទាំង​៦​រួម​មាន ស៊ុយអែត, បារាំង, បែលហ្សិក, ដាណឺម៉ាក, ឡាតវី និង​លុចហ្សំបួរ។ ប្រទេស​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ធានា​ដល់​ភាព​ស្មើ​គ្នា​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច​ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​៨​ដូច​ជា ប្រាក់ខែ, ជីវិត​គ្រួសារ និង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ​ជាដើម។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក មិន​បាន​ជាប់​ក្នុង​ចំណាត់​ទាំង​កំពូល​ទាំង ៥០​ប្រទេស​នោះ​ទេ​ដោយ​អាមេរិក​ទទួល​ពិន្ទុ​ត្រឹម ៨៣,៧៥ លើ ១០០។

ចំណែក​ឯ​ប្រទេស​ដែល​ស្ថិត​នៅ​បាត​តារាង​គឺ អារ៉ាប៊ី សាអូឌីត​ដែល​មាន​ត្រឹម ២៥,៦៣ មាន​ន័យ​ថា​ស្ត្រី​មាន​សិទ្ធិ ១ភាគ​៤​ប៉ុណ្ណោះ​បើ​ធៀប​នឹង​បុរស៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន