Facebook សង់មជ្ឈមណ្ឌលមួយនៅសិង្ហបុរី ដើម្បីបំបាត់ព័ត៌មានក្លែងក្លាយនៅអាស៊ី
- 2019-03-05 09:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook សង់មជ្ឈមណ្ឌលមួយនៅសិង្ហបុរី ដើម្បីបំបាត់ព័ត៌មានក្លែងក្លាយនៅអាស៊ី
ចន្លោះមិនឃើញ
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩ នេះ Facebook បានប្រកាសថា ខ្លួនកំពុងសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅទ្វីបអាស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Facebook បានបញ្ជាក់ថា មជ្ឈមណ្ឌលថ្មីនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ជាពិសេសអំឡុងយុទ្ធនាការឃោសនា ត្រៀមការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសក្នុងតំបន់ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីប្រមាថលើអ្នកដទៃ ការគាបសង្កត់លើអ្នកបោះឆ្នោត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត។
Facebook បន្តថា ខ្លួននឹងបញ្ជូនបុគ្គលិកដែលមានស្រាប់ ទៅបំពេញការងារនៅមជ្ឈមណ្ឌលដែលសាងសង់នៅសិង្ហបុរីនេះ រួមទាំងបុគ្គលិកមកពីបណ្ដាញទំនាក់ទំនងសង្គម Instagram និង WhatsApp ។ ពួកគេនឹងធ្វើការជាមួយអ្នកនយោបាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត អ្នកត្រួតពិនិត្យភាពត្រឹមត្រូវ អ្នកស្រាវជ្រាវ សិស្សនិស្សិត និងសង្គមស៊ីវិល ដើម្បីសម្រេចគោលដៅខាងលើ៕
ចុចអាន៖