​សំណាង​អាក្រក់​បាត់​ទូរ​សព្ទ​ តែ​​ធ្វើបុណ្យ​ដល់​​ អាច​ឈ្នះ​រង្វាន់​ពី​ ​Huawei​

  • 2019-03-06 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​Huawei​ ​បាន​រៀបចំ​កម្មវិធី​ការ​ចាប់​រង្វាន់​លើក​ទី​ ​2​ ​ប្រូ​ម៉ូ​សិន​ ​ទិញ​ ​Huawei​ ​អេ​ ​7​ ​ឈ្នះ​ ​Mazda​ ​2​ ​ដែល​លើក​ទី​ ​2​ ​នេះ​ជា​ការ​ចាប់​រង្វាន់​ ​ម៉ូតូ​ ​Zoomer​ ​X​ ​1​ ​រង្វាន់​ ​និង​ទូរទស្សន៍​ ​2​ ​រង្វាន់​ ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ផ្សារ​ទំនើប​ ​SORYACenterPoint​ ​ជាន់ផ្ទាល់ដី​ ​ដែល​មានការ​ផ្សាយ​ផ្ទាល់​លើ​ ​Facebook​ ​Page​ ​របស់​ ​Huawei​ ​និង​ ​MYTV​ ​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​Huawei​,​ ​Yako​ ​Technology​ ​អ្នក​ចែកចាយ​ ​ ​ ​ទូរ​សព្ទ័​ ​Huawei​ ​ផ្លូវការ​ស្របច្បាប់​តែមួយគត់​ ​តំណាង​ ​HGB​ ​Group​,​ ​SORYA​ ​Center​ ​Point​ ​និង​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ ​

​រំភើប​ដល់ហើយ​!​ក្នុង​ការ​ចាប់​រង្វាន់​នេះ​ក្រុមហ៊ុន​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​អ្នកឈ្នះ​ក្នុង​ពេល​កំពុងធ្វើការ​ផ្សាយ​ផ្ទាល់​តែម្តង​។​អ្នកឈ្នះ​រង្វាន់​ម៉ូតូ​ ​បាន​ទៅលើ​លោក​ ​អ៊ុ​ក​ ​សិរី​ធរ​ ​រស់នៅ​ទីក្រុង​ភ្នំពេញ​។​ ​លោក​បាន​និយាយ​ជាមួយ​ក្តី​រីករាយ​ថា​ ​ទូរស័ព្ទ​ដែល​លោក​បាន​ទិញ​នេះ​ ​ត្រូវ​បាន​ចោលួ​ចបា​ត់​ទៅ​ហើយដែល​លោក​មិនទាន់​បាន​ប្រើ​បាន​ប៉ុន្មាន​ផង​។​ ​ប៉ុន្តែ​ឥលូវ​នេះ​សំណាង​អាក្រក់​នោះ​បាន​ក្លាយជា​លាភ​សំណាង​ដ៏​ធំ​ ​ដែល​លោក​បាន​ឈ្នះ​ម៉ូតូ​ ​Zoomer​ ​X​ ​មួយ​គ្រឿង​ពី​ការ​ចាប់​រង្វាន់​របស់​ក្រុមហ៊ុន​ ​Huawei​។​

​រី​ឯ​អ្នកឈ្នះ​រង្វាន់​ទូរទស្សន៍​ ​43​ ​អ៊ីញ​ ​ទីមួយ​បាន​ទៅលើ​ឈ្មោះ​ ​ចាប់​ថន​ ​រស់នៅ​ទីក្រុង​ភ្នំពេញ​ ​ទិញ​ទូរស័ព្ទ​ពី​ហាង​អង្គរមាស​ ​និង​មួយ​រូប​ទៀត​គឺ​ ​ឈ្មោះ​ធីតា​ ​ក៏​រស់នៅ​ទីក្រុង​ភ្នំពេញ​ ​ទិញ​ទូរស័ព្ទ​ពី​ហាង​អា​ម៉ី​ ​(​ស៊ីវ​អេង​ ​2​)​។​ ​

​ក្រៅពី​ការ​ចាប់​រង្វាន់​លើក​ទីពីរ​នេះ​ ​ក្រុមហ៊ុន​ក៏បាន​យក​ម៉ូតូ​ទៅ​ប្រគល់​ជូន​បងស្រី​ ​សាម​ ​មុ​នី​រ៉ែ​ន​ ​ដែល​ជា​អ្នកឈ្នះ​កាលពី​ការ​ចាប់ឆ្នោត​លើកទីមួយ​ ​ដល់​ផ្ទះ​តែម្តង​។​ ​លើស​ពីនេះ​ទៅទៀត​ក្រុមហ៊ុន​ក៏បាន​អញ្ជើញ​អ្នកឈ្នះ​ពីរ​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍​កាលពី​ការ​ចាប់​រង្វាន់​លើកទីមួយ​ផង​ដែរ​មក​ប្រគល់​រង្វាន់​ជូន​ផង​ដែរ​។​អ្នកឈ្នះ​ទីមួយ​គឺ​អ្នកនាង​ ​អ៊ី​ម​ ​នារ​តី​ ​មក​ពី​ខេត្តក្រចេះ​។​ ​អ្នកនាង​បាន​លើកឡើង​ថា​ ​នេះ​ជាលើកដំបូង​នៅក្នុង​ឆាក​ជិវីត​ហើយដែល​អ្នកនាង​បាន​ឈ្នះ​រង្វាន់​បែបនេះ​។​ ​

ពិតជា​សប្បាយរីករាយ​ខ្លាំង​មែនទែន​ដែល​បាន​ឈ្នះ​ទូរទស្សន៍​ ​43​ ​អ៊ីញ​ ​មួយ​គ្រឿង​នេះ​។​ ​ចំណែក​ឯ​ពូ​ផល​ ​ដែល​ឈ្នះ​ទូរទស្សន៍​មួយ​គ្រឿង​កាលពី​ការ​ចាប់​រង្វាន់​លើកទីមួយ​ ​បាន​និយាយ​ថា​ ​លោក​ជា​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​តាំងពី​យូរ​មក​ហើយ​ ​លោក​បាន​ប្រើ​តាំងពី​ម៉ូដែល​ ​nova2​ ​Lite​ ​មក​ម្ល៉េះ​ហើយ​ទូរសព្ទ​ដែល​លោក​បាន​ទិញ​ហើយ​ឈ្នះ​រង្វាន់​នេះ​គឺ​លោក​បាន​ទិញ​ជា​កាដូ​ដើម្បីឲ្យ​កូនស្រី​របស់​លោក​ដែល​ទើប​ប្រលង​ជាប់​ ​ហើយ​លោក​ក៏​ទើបតែ​ឈ្នះ​រង្វាន់​ជា​លើកទីមួយ​ដូចគ្នា​ដែរ​។​ ​ ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ពួកគាត់​ ​អ្នក​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​អេ​ ​7​ ​nova​ ​3​ ​Lite​ ​nova​ ​3i​ ​ឫ​ ​nova3​ ​រហូតដល់​ថ្ងៃ​ ​27​ ​មេសា​ហើយ​បំពេញ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​ ​ដូចជា​ឈ្មោះ​ ​លេខទូរសព្ទ​ ​លើ​ប័ណ្ណធានា​សន្លឹក​ ​(​Dealer​ ​Copy​)​ ​ហើយ​យក​ទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​ ​ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។​ ​

​ការ​ចាប់​រង្វាន់​លើក​ទី​ ​3​ ​នឹង​ធ្វើឡើង​ថ្ងៃ​ ​15​ ​មីនា​ ​និង​ ​លើក​ទី​ ​4​ ​ថ្ងៃ​ ​29​ ​ខែមីនា​ ​ដែល​រង្វាន់​មាន​ដូចជា​ ​ម៉ូតូ​ ​Zoomer​ ​X​ ​1​ ​រង្វាន់​ ​និង​ទូរទស្សន៍​ ​Smart​ ​TV​ ​2​ ​រង្វាន់​ ​ក្នុង​ការ​ចាប់​រង្វាន់​មួយ​លើ​កៗ​ ​។​ ​ចំណែក​ឯ​ការ​ចាប់​រង្វាន់​ធំ​លើក​ចុងក្រោយ​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​03​ ​ខែ​ ​ឧសភា​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​និងFacebook​ ​Page​ ​របស់​ ​Huawei​ ​និង​ ​MYTV​ ​ដែល​រង្វាន់​រួមមាន​រថយន្ត​ ​Mazda​ ​2​ ​មួយ​រង្វាន់​ ​តម្លៃ​ជាង​ ​3​ ​ម៉ឺន​ ​4​ ​ពាន់​ដុល្លារ​ ​និង​ទូរទស្សន៍​ ​Smart​ ​TV​ ​4​ ​រង្វាន់​។​ ​ ​ ​អ្នកឈ្នះ​បន្ទាប់​អាច​ក្លាយជា​រូប​អ្នក​!​ ​នៅចាំ​អី​ទៀត​!​ ​តោះ​ទៅ​ទិញ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​អេ​ ​7​ ​nova​ ​3​ ​Lite​ ​nova​ ​3i​ ​ឫ​ ​nova3​ ​ទាំងអស់គ្នា​!​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​ដែល​កំពុង​វាយលុក​ប្រកួតប្រជែង​និង​ដណ្តើម​ទីផ្សារ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ ​Huawei​ ​អេ​ ​7​ ​មានតម្លៃ​ត្រឹមតែ​ ​$​189​ ​nova3​ ​Lite​ ​តម្លៃ​ ​$​259​ ​nova3i​ ​តម្លៃ​ ​$​299​ ​nova3តម្លៃ​$​469​ ​និង​ថ្មី​ៗ​នេះ​កាន់តែ​កើន​កំ​ដៅ​ទីផ្សារ​នោះ​គឺ​ ​Huawei​ ​អេ5s​ ​តម្លៃ​ញ៉ាក់​សាច់​ត្រឹម​ ​159​$​។​ ​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​

អត្ថបទ៖ រក្សា