​តោះ​លេង​ហ្គេម​! ​ដើម្បី​ចូលរួម​កម្មវិធី​ប្រកាសផ្លូវការ​ ​F11​ ​Pro​ ​មកដល់​ហើយ​

  • 2019-03-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ព្រឹកមិញ​នេះ​ សង្កេតឃើញ​ថា​នៅ​លើ​ ​Page​ ​ផ្លូវការ​របស់​ទូរស័ព្ទ​ ​OPPO​ ​បាន​បង្ហោះ​រូបភាព​វីដេអូ​ខ្លី​មួយ​ ​ដោយ​បាន​ប្រកាស​ពី​ការចូលរួម​លេង​ហ្គេម​ ​Online​ ​ដើម្បី​ទទួល​បាន​ឱកាស​ចូល​រូ​មក​ម្ម​វិធី​ ​Launching​ ​Event​ ​F11​ ​Pro​ ​ដែល​សម្រាប់​ម៉ូ​ឌែល​ទូរស័ព្ទ​ស៊េរី​ ​F11​ ​Pro​ ​ដ៏​ថ្មីស្រឡាង​នឹង​មកដល់​ប្រទេស​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

អ្នក​អាច​ចូល​ទៅ​មើលក្នុង​ ​Page​ ​ផ្លូវការ​នោះ​បាន​ ​គឺ​ពួកគេ​បាន​បញ្ជាក់​ច្បាស់​ថា​ ​នឹង​មានការ​ជ្រើសរើស​ ​Fan​ ​របស់​ ​OPPO​ ​ចំនួន៥នាក់​ ​ដើម្បី​ចូលរួម​ជាមួយនឹង​កម្មវិធី​ ​Launching​ ​Event​ ​សម្រាប់​ស្វាគមន៍​ទូរស័ព្ទ​ ​F11​ ​Pro​ ​ដែល​នឹង​បង្ហាញ​រូបរាង​ពិតប្រាកដ​ក្នុង​ប្រទេស​ ​កម្ពុជា​ ​ក្នុង​នោះ​អ្នក​ដែល​ឈ្នះ​ទាំង៥រូប​ ​អាច​មានឱកាស​បាន​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ​Sokha​ ​Hotel​ ​ចំនួន​មួយ​យប់​ ​និង​អាច​ជួប​ជាមួយនឹង​កំពូល​តារា​ចំ​រៀង​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​ ​មានឱកាស​បាន​សាកល្បង​សមត្ថភាព​ពិតប្រាកដ​របស់​ទូរស័ព្ទ​ ​F11​ ​Pro​ ​មុនគេ​បង្អស់​ ​ព្រមទាំង​អាច​រីករាយ​ជាមួយនឹង​ការ​ទទួលទាន​អា​ហារ​ឆ្ងាញ់​ៗ​ ​ទាំងអស់គ្នា​ថែមទៀត​ផង​ ​ដែល​កម្មវិធី​នេះ​ផ្តល់​ឱកាស​សម្រាប់​តែ​អ្នក​ដែល​បាន​ ​Shared​ ​រូបភាព​វីដេអូ​ខ្លី​របស់​ក្រុមហ៊ុន​ ​OPPO​ ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តា​មល​ក្ខ័​ខណ្ឌ​ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​ប៉ុណ្ណោះ​។​ ​

ម្យ៉ាងវិញទៀត​ ​Page​ ​ផ្លូវការ​មួយ​នេះ​ ​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នេះ​ ​ដោយ​បាន​បង្ហាញ​នូវ​គែម​គ្រប់​ជ្រុង​របស់​ម៉ូ​ឌែល​ថ្មី​ ​F11​ ​Pro​ ​ដ៏​សែន​ទាក់ទាញ​ ​មិន​ខុស​អ្វី​ពី​រូបភាព​ដែល​ធ្លាប់​បាន​បែកធ្លាយ​នា​តាមរយៈ​ព័ត៌មាន​បរទេស​នានា​ ​ក្នុង​ពេល​កន្លងមក​នោះ​ឡើយ​ ​ដោយ​ ​F11​ ​Pro​ ​មាន​ចំណុច​ពិ​សេស​ៗ​ដូចជា​ ​អេក្រង់​លាត​ពេញ6.5​ ​FHD​+​ ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ២គ្រាប់​កម្រិត​ ​48MP​ ​បាន​បំពាក់​ជាមួយ​ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​3.0​ ​និង​ ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​ផង​ដែរ​។​

​ហើយ​អ្វី​ដែល​ជា​ចំណុច​ទាក់ទាញ​មួយទៀត​នោះ​គឺ​ការរចនា​កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុច​កណ្តាល​ ​ស្រប​ជាមួយនឹង​កាមេរ៉ា​ភ្លោះ​ក្រោយ​ទាំង២គ្រាប់​តែម្តង​ ​ដែល​វា​មើលទៅ​ពិតជា​មិន​មាន​គូរ​ប្រដូច​មែន​។​ ​

ដូច​លោកអ្នក​បានដឹង​ហើយ​ថា​ត្រកូល​ ​F​ ​របស់​ ​OPPO​ ​អ្នកណា​មិន​ស្គាល់​ ​និង​មិន​ស្រលាញ់​នោះ​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ​ស៊េរី​ ​F​ ​គ្រប់​ម៉ូ​ឌែល​ទាំងអស់​ ​សុទ្ធតែ​បាន​លក់ដាច់​ ​និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីអ​តិថិ​ជន​នៅក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​។​ ​នៅដើម​ខែ​មិនា​នេះ​ ​មាន​ព័ត៌មាន​បែកធ្លាយ​ជាបន្តបន្ទាប់​ស្តី​ពី​វត្តមាន​ ​F11​ ​Pro​ ​នៅ​លើ​គេហទំព័រ​បរទេស​នានា​រួចមក​ហើយ​!​ ​ហើយ​

នៅ​ថ្ងៃនេះ​ ​ស្រាប់តែ​ ​Page​ ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​OPPO​ ​បាន​ចាប់ផ្តើម​ប្តូរ​ ​Cover​ ​របស់​ពួកគេ​ជា​រូបភាព​ទូរស័ព្ទ​ ​F11​ ​Pro​ ​នៅ​ផ្នែក​ខាងមុខ​នៃ​ទូរស័ព្ទ​លើ​ក្រោម​ ​ដោយ​ភ្ជាប់​ជាមួយនឹង​អក្សរ​នៅ​ខាងឆ្វេង​ដៃ​សរសេរ​ថា​ ​F11​ ​Pro​ ​48MP​ ​Portrait​ ​ច្បាស់​ឥត​ខ្ចោះ​នៅ​ទី​ងងឹត​ ​។​

​អ្នកណា​ខ្លះ​ ​កំពុង​លង់​ស្រលាញ់​ ​និង​រង់ចាំ​ស្មា​ត​ហ្វូ​ន​ ​F11​ ​Pro​ ​ដែល​នឹង​មកដល់​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​?​ ​អាច​ទាយ​បានទេ​ថា​វា​អាច​មានតម្លៃ​ប្រហាក់​ប្រហែល​ប៉ុន្មាន​ដែរ​?​ ​ចុះ​គុណភាព​វា​ដូច​ស៊េរី​ ​F​ ​ជំនាន់​មុន​ ​ឬ​ ​ខ្លាំង​ជាង​ទៅ​ណ៎​?​

​ចង់​ដឹង​ណាស់​ ​។​ ​តោះ​គ្នាគេ​គ្នាយើង​!​ ​នៅចាំ​អី​ទៀត​ ​ចូលរួម​លេង​ទាំងអស់គ្នា​ដើម្បី​ឈ្នះ​ឱកាស​ដ៏​កម្រ​នេះ​ជាមួយ​ ​Launching​ ​Event​ ​F11​ ​Pro​ ​នា​ពេល​ខាងមុខនេះ​ ​។​

​ព័ត៌មាន​លម្អិត​ ​សូម​លោកអ្នក​ចូល​ទៅកាន់​ ​Page​ ​ ផ្លូវការ​តាមរយៈ​ ​

អត្ថបទ៖ រក្សា