Porto ទម្លាក់​ Roma ឡើង​ទៅ​វគ្គ​៨​ក្រុម​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ

  • 2019-03-07 00:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Porto បាន​យក​ឈ្នះ​ AS Roma នៅ​ម៉ោង​បន្ថែម​ Extra Time ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Champions League លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។

កាល​ពី​ជើង​មុន​​ Porto បាន​ចាញ់​ Roma ១​ទល់​នឹង​២​ ប៉ុន្តែ​ពួកគេ​បាន​យក​ឈ្នះ​ ២​ទល់​នឹង​១​វិញ​នៅ​ទឹកដី​ព័រទុយហ្គាល់​ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​ពន្យារ​ដល់​វគ្គ​ Extra Time បន្ថែម​ម៉ោង​១៥​នាទី​ ២​ដង។​ នៅ​វគ្គ​នោះ​ Alex Telles បាន​ក្លាយ​ជា​វីរបុរស​បន្ទាប់​ពី​ស៊ុត​បាល់​ប៉េណាល់ទី​នៅ​នាទី​ ១១៧​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ​ការ​ប្រកួត​ ៣​-១​។

Porto គឺ​ជា​ក្រុម​ទី​៤​ហើយ​ដែល​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ Ajax Amsterdam, Manchester United និង​ Tottenham Hotspur។ សប្ដាហ៍​ក្រោយ​នឹង​មាន​ការ​ប្រកួត​ចំនួន​ ៤​គូ​ទៀត​ ហើយ​ការ​ចាប់​ឆ្នោត​រើស​ក្រុម​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៥​ខែ​មិនា​ ខាង​មុខ៕

អត្ថបទ៖ វីរ័ត្ន