ជ្រុលផ្ញើអ៊ីមែលចេញ ចង់ទាញមកវិញ តើគួរធ្វើដូចម្ដេច?
- 2019-03-07 02:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រុលផ្ញើអ៊ីមែលចេញ ចង់ទាញមកវិញ តើគួរធ្វើដូចម្ដេច?
ចន្លោះមិនឃើញ
ជាធម្មតា ពេលផ្ញើអ៊ីមែលចេញទៅនរណាម្នាក់ មិនអាចទាញមកវិញបានទេ។ នេះអាចជាបញ្ហាដែរ ពេលចុចច្រឡំផ្ញើចេញ ទាំងមិនទាន់បានសរសេរពេញលេញ ឬផ្ញើទៅមនុស្សខុស។
លើ Gmail មានមុខងារ អាចទាញអ៊ីមែលមកវិញបាន មិនឲ្យឃើញក្នុង Inbox នរណាម្នាក់ មុនពេលបញ្ហាមានច្រើនជាងនេះ។
១) ពិនិត្យមើល Unsend settings
ពីមុន ត្រូវចូលទៅបើកជម្រើស Unsend ដើម្បីអាចទាញអ៊ីមែល Gmail មកវិញ តែ Google បានបង្កើតមុខងារនេះ ជាស្តង់ដារសម្រាប់ Gmail តែងតែបើកជានិច្ច។
យ៉ាងណាមិញ គួរពិនិត្យមើល ឲ្យប្រាកដក្នុងចិត្ត។
Sign In ចូល Gmail ជាមួយគណនីអ្នក > ជ្រើសរើស icon Gear នៅជ្រុងលើខាងស្ដាំ នៅពីលើបញ្ជីអ៊ីមែល > ពី Menu នេះ ជ្រើសរើស Settings។
២) កែប្រែ Settings បើចាំបាច់
Settings menu ក្ដោបរាល់មុខងារពិសេសៗ អាចបើកប្រើ ឬកែប្រែក្នុង Gmail បាន។ អូសចុះក្រោម ត្រង់ Tab ឈ្មោះ General រហូតឃើញផ្នែក Undo Send។ ត្រង់នេះ នឹងឃើញមានជម្រើសអាចកែប្រែ Send cancellation period ដោយអាចជ្រើសរើសរយៈពេលទាញអ៊ីមែលមកវិញត្រឹម ៥,១០, ២០ ឬ ៣០ វិនាទី ក្រោយផ្ញើចេញ។
បើបារម្ភពីការផ្ញើអ៊ីមែលខុសមនុស្ស អាចកំណត់រយៈពេល យ៉ាងហោចណាស់ ១០ វិនាទី ព្រោះត្រឹម ៥ វិនាទី ខ្លីពេក ទម្រាំដឹងពីកំហុស និងចុចលើជម្រើស Unsend។
ពេលចប់ការកែប្រែ អូសចុះក្រោមនៃផ្នែក Settings រួចចុចប៊ូតុង Save Changes។
គួរដឹងផងដែរ អ៊ីមែលប្រហែលបង្ហាញក្នុង Inbox អ្នកទទួល ខណៈជម្រើស Unsend បង្ហាញ។ ការទាញអ៊ីមែលមកវិញ នឹងធ្វើឲ្យសារបាត់ តែអាចទៅរួច អ្នកទទួលអាចបើកអានបាន។ ដូច្នេះ ជាការសំខាន់ ត្រូវប្រយ័ត្ន និងរហ័ស។
៣) សាកល្បងផ្ញើអ៊ីមែល
ចុចលើ Compose > ដាក់អាសយដ្ឋានអ៊ីមែលទៅកាន់ខ្លួនឯង ពេលរួចរាល់ ចុចប៊ូតុង Send។
ភ្លាមៗ នៅជ្រុងក្រោមខាងឆ្វេង ផ្ទាំង Gmail នឹងឃើញមានផ្ទាំង Notification បង្ហាញជាមួយសារ Message sent ហើយក្នុងនោះក៏មានជម្រើសបើកមើលសារ ឬបង្កើតថ្មីមួយទៀត ហើយនៅកណ្ដាលមានជម្រើស Undo។
បើទុកចោល ជម្រើស Undo នឹងបាត់ មានន័យថារយៈពេលទាញយកអ៊ីមែលមកវិញ ហួសពេលហើយ។
ចុចលើជម្រើស Undo ក្នុងការទាញអ៊ីមែលមកវិញ បើត្រូវការ ហើយអាចធ្វើការកែប្រែអ៊ីមែលបន្ត ឬលុបចោល ហើយចាប់ផ្ដើមអ៊ីមែលថ្មី៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......