នេតយ៉ង់ វិទ្យាល័យ​​​ដ៏​ចំណាស់​​​នៃ​ក្រុង​បាត់ដំបង ​​

  • 2014-09-13 18:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណោម​វិទ្យាល័យ​​៣​នៅ​ក្រុង​បាត់​ដំបង នេតយ៉ង់ ជា​វិទ្យាល័យ​​​​មាន​វ័យ​ល្បាក់​នឹង​វិទ្យាល័យ ព្រះ​មុនីវង្ស​ ​​​​​គឺ​បាន​ចាប់​​កំណើត​ឡើង​តាំង​​ពី​​​​អំឡុង​​ទសវត្ស​ឆ្នាំ​៥០​​ ខុស​អី​តែ​វិទ្យាល័យ​ ព្រះ​សីហនុ ​ដែល​ទើប​កើត​ក្រោយ ​​ហើយ​ភាព​ល្បីល្បាញ​​ក្នុង​ក្រុង​​​ ​​ក៏​វិទ្យាល័យ​កូន​ពៅ​​នេះ​ហាក់​​​​ស្ទើរ​ជាង​គេ​បន្តិច​​​។

  ​នេតយ៉ង់​​ ដើម​ឡើយ​ ជា​សាលា​សម្រាប់​តែ​សិស្ស​នារី​ៗ​រៀន មិន​​ឲ្យ​​សិស្ស​បុរស​ៗ​ចូល​រៀន​​បូកឡូក​ជា​មួយ​ឡើយ​។ លុះ​ដល់​អំឡុង​ទសវត្ស​ឆ្នាំ​៨០​ចូល​៩០​​ ទើប​ នេតយ៉ង់ ផ្លាស់​ប្ដូរ​ឲ្យ​សិស្ស​​រៀន​ចម្រុះ​មាន​ប្រុស​ស្រី​រហូត​ដល់​សព្វ​ថ្ងៃ​។ អគារ​ទី​ចាត់ការ​ ដែល​​​​បន្សល់​​តាំង​ពី​ឆ្នាំ​១៩៥៣ ​​រំលេច​ដោយ​​​រចនា​បទ​បែប​បារាំង​​ តែង​ឆក់​ការ​ចាប់​អារម្មណ៍​​​​ពី​​​​អ្នក​ទេសចរណ៍ ​ដែល​​ធ្វើ​ដំណើរ​​​បណ្ដោយ​ផ្លូវ​​​​ពី​ក្រោយ​សំណាក់​អ្នក​តា​ដំបង​ក្រញូង​​បុក​ទៅ​ស្ពាន​​ឆ្លង​ស្ទឹង​សង្កែ។ ​